ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដូចចាក់សាំងលើភ្លើងអីចឹង! ប៉ូលិសអាមេរិកជ្រុលដៃបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ទៀតនៅរដ្ឋ Georgia (មានវីដេអូ)

    BY autoadmin June 15, 2020
    ដូចចាក់សាំងលើភ្លើងអីចឹង! ប៉ូលិសអាមេរិកជ្រុលដៃបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ទៀតនៅរដ្ឋ Georgia (មានវីដេអូ)

    អាមេរិក៖ ខណៈដែលអាមេរិកមិនទាន់អាចដោះស្រាយការតវ៉ារបស់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយសារស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd បានផងនោះ  ស្រាប់តែកាលពីម្សិលមិញនេះប៉ូលិសអាមេរិកបានបាញ់សម្លាប់ពលរដ្ឋស្បែខ្មៅបន្ថែមម្នាក់ទៀត។ បើតាមសារព័ត៌មាន bangkokpost មានរាយការណ៍ថា បុរសស្បែកខ្មៅបានស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះថា Rayshard Brooks អាយុ ២៧ ឆ្នាំ ហើយការបាញ់សម្លាប់នេះត្រូវបានធ្វើឡើងនៅភោជនីយដ្ឋាន  Wendy’s ក្នុងទីក្រុង Atlanta រដ្ឋ Georgia។

    ភ្លាមៗក្រោយការបាញ់សម្លាប់បុរសស្បែកខ្មៅទី ២ នេះ លោក Keisha Lance Bottoms  អភិបាលនៃគណៈអភិបាលក្រុង Atlanta បានចេញមកប្រកាសថា “ខ្ញុំជឿថាការបាញ់សម្លាប់ប្រជាពលរដ្ឋមិនមែនជារឿងយុត្តិធម៌នោះទេ” ហើយប៉ូលិសអាមេរិកម្នាក់ដែលបានជ្រុលដៃបាញ់សម្លាប់គេនោះក៏ត្រូវបានបណ្តេញចេញពីការងារ និងទទួលទោសតាមផ្លូវច្បាប់ផងដែរ។

    ករណីបាញ់សម្លាប់ថ្មីនេះត្រូវបានគេមើលឃើញថា គឺប្រៀបបានដូចជាការយកសាំងទៅចាក់ពីលើភ្លើងកំពុងឆេះអីចឹង ពោលគឺជាការបន្ថែមកំហឹងទៅកាន់ក្រុមពលរដ្ឋស្បែកខ្មៅមួយកម្រិតទៀត ទៅលើកំហឹងដែលពលរដ្ឋកំពុងតែមានខ្លាំងស្រាប់ទៅហើយ។ សូមរម្លឹកជូនថា ក្រោយការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ដែលបានស្លាប់ក្រោមជង្គង់របស់ប៉ូលិសស្បែកសអាមេរិកកាលពីថ្ងៃទី ២៥ ខែឧសភា កន្លងមកនោះ ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជុំវិញករណីរើសអើងជាតិសាសន៍បានកើតមានគ្រប់ក្រុងសំខាន់ៗនៅអាមេរិក ហើយដើម្បីបង្រ្កាបក្រុមបាតុករទាំងនោះទើបប៉ូលិសអាមេរិកត្រូវអនុវត្តវិធានការក្តៅជាច្រើន ហើយពេលខ្លះក៏ជ្រុលទៅជាអំពីសឹង្សាធ្ងន់ធ្ងរផងដែរ៕

    ប៉ូលិស Garrett Rolfe ដែលជាអ្នកបាញ់លោក Rayshard Brooks

    ប៉ូលិស Devin Bronsan នៅក្នុងហេតុការណ៍នោះដែរ តែមិនបានបាញ់ប្រហារឡើយ

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: