ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញ ឥណ្ឌូនេស៊ីរកឃើញអ្នកឆ្លងកូវីដ ១៩ថ្មីជាង៨០០ករណីបន្ថែមទៀតធ្វើតួលេខអ្នកឆ្លងសរុបកើតជិតដល់ ៤ ម៉ឺនករណី

    BY autoadmin June 15, 2020
    ម្សិលមិញ ឥណ្ឌូនេស៊ីរកឃើញអ្នកឆ្លងកូវីដ ១៩ថ្មីជាង៨០០ករណីបន្ថែមទៀតធ្វើតួលេខអ្នកឆ្លងសរុបកើតជិតដល់ ៤ ម៉ឺនករណី

    ឥណ្ឌូនេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា គិតត្រឹមល្ងាចថ្ងៃអាទិត្យទី ១៤​​ មិថុនា ម្សិលមិញនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៨៥៧ ករណី និងស្លាប់ចំនួន ៤៣ ករណីបន្ថែមទៀត។ តាមរយៈចំនួនអ្នកឆ្លងមេរោគកូវីដ ១៩ និងចំនួនអ្នកស្លាប់ថ្មីដែលត្រូវបានគេរកឃើញនៅក្នុងថ្ងៃតែមួយដូចខាងលើនេះ គេអាចមើលឃើញថាវាគឺជាតួរលេខដ៏ច្រើនមួយហើយវាក៏អាចបញ្ជាក់ថា ស្ថានភាពនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីមិនទាន់ល្អប្រសើរនៅឡើយទេ។

    យ៉ាងណាក្តី នៅក្នុងថ្ងៃទី ១៤ ខែ មិថុនាដដែលនេះ ឥណ្ឌូនេស៊ីក៏ទទួលបានដំណឹងល្អមួយដែរគឺខាងអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ ចំនួន ៧៥៥ ករណីផងដែរ។ សូមបចញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣៨ ២៧៧ ករណី ស្លាប់សរុបចំនួន ២ ១៣៤ ករណី និងជាសះស្បើយសរុបចំនួន ១៤ ៥៣១ ករណី ហើយឥណ្ឌូនេស៊ីបានធ្វើតេស្តរកមេរោគកូវីដ ១៩ ក្នុងចំណោមពលរដ្ឋសរុបចំនួន ៣២២ ៩៣៣ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: