ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកជំងឺកូវីដ ១៩ នៅប៉ាគីស្ថានត្រូវបានគេព្យាករណ៍ថានឹងកើនដល់ជាង ១ លាននាក់នៅចុងខែកក្កដាខាងមុខនេះ

    BY autoadmin June 17, 2020
    តួលេខអ្នកជំងឺកូវីដ ១៩ នៅប៉ាគីស្ថានត្រូវបានគេព្យាករណ៍ថានឹងកើនដល់ជាង ១ លាននាក់នៅចុងខែកក្កដាខាងមុខនេះ

    ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានត្រូវបានគេព្យាករណ៍ថា នឹងមានអ្នកជំងឺកូវីដ ១៩ រហូតដល់ជាង ១ លានករណីនៅចុងខែកក្កដាខាងមុខនេះ ព្រោះតែប្រជាពលរដ្ឋមិនធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ពោលគឺពួកគេបង្កើតការជួបជុំគ្នាក្នុងចំណោមមនុស្សយ៉ាងច្រើនកកកុញដោយមិនរក្សាគំលាតសង្គមដើម្បីប្រារព្ធពិធីសាសនា។ សូមបញ្ជាក់ជូនថា បាគីស្ថានមានប្រជាពលរដ្ឋសរុបចំនួន ២១២ លាននាក់ ហើយគិតមកត្រឹមពេលនេះប៉ាគីស្ថានមានអ្នកជំងឺកូវីដ ១៩ ជិត ១៤០​ ០០០ ករណីទៅហើយ។ យ៉ាងណាក្តី ពលរដ្ឋប៉ាគីស្ថានហាក់មិនសូវខ្លាចនឹងការឆ្លងជំងឺកូវីដ ១៩ ទាល់តែសោះ ដោយពួកគេតែងបំពាន់បំរាមរបស់អាជ្ញាធរដើម្បីប្រារព្ធពិធីបែបសាសនាឥស្លាមជាបន្តបន្ទាប់ដូចជា នាំគ្នាទៅផ្សារ និងជួបជុំគ្នានៅព្រះវិហារឥស្លាមយ៉ាងកកកុញកាលពីអំឡុងពេលបុណ្យរ៉ាម៉ាដាន និងបន្តប្រមូលផ្ដុំគ្នាយ៉ាងច្រើននៅក្នុងពិធីបុណ្យ Eid កាលពេលថ្មីៗនេះជាដើម។

    អាស្រ័យដោយមានការបំពាននឹងបំរាមដូចខាងលើនេះទើបក្រុមអ្នកជំនាញបានធ្វើការសិក្សាយ៉ាងល្អិតល្អន់និងធ្វើការព្យាការណ៍ថា នៅចុងខែមិថុនានេះតួលេខអ្នកជំងឺកូវីដ ១៩  នៅក្នុងប្រទេសបាគីស្ថានអាចកើតដល់ខ្ទង់ ៣០០ ០០០ ករណី ហើយរហូតទៅដល់ចុងខែកក្កដាតួលេខអ្នកជំងឺកូវីដ ១៩​ អាចកើតដល់ ១,២ លាននាក់ឯណោះ។ សម្រាប់ក្រុមអ្នកជំនាញបានបង្ហាញនូវក្តីកង្វល់យ៉ាងខ្លាំងជុំវិញលទ្ធផលនៃការសិក្សានិងព្យាករណ៍ខាងលើ ព្រោះថាបច្ចុប្បន្ននេះមន្ទីរពេទ្យជាច្រើននៅក្នុងប្រទេសប៉ាគីស្ថានបានពេញទៅដោយអ្នកជំងឺរួចទៅហើយ និងមួយចំនួនទៀតក៏ជិតពេញហើយដែរ ចុះទម្រាំតែអ្នកជំងឺកើនឡើងជាង ១ លានករណីទៀតនោះ វាពិតជាពិបាកគ្រប់គ្រងណាស់៕

       

    អត្ថបទ៖ភក្តី

    ប្រភព៖dailymail

     

    Share This Post: