ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការប៉ះទង្គិចគ្នានៅព្រំដែនឥណ្ឌា-ចិន ម្សិលមិញនេះ បណ្ដាលឱ្យទាហានចំនួន ២០នាក់ស្លាប់

    BY autoadmin June 17, 2020
    ការប៉ះទង្គិចគ្នានៅព្រំដែនឥណ្ឌា-ចិន ម្សិលមិញនេះ បណ្ដាលឱ្យទាហានចំនួន ២០នាក់ស្លាប់

    កងទ័ពឥណ្ឌានិយាយថា ទាហានរបស់ខ្លួន ២០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពចិន នៅយប់ថ្ងៃច័ន្ទនៅតំបន់ Ladakh តាមបណ្តោយព្រំដែនមានជម្លោះ Himalayan ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌានិយាយថា នេះជាលើកទីមួយហើយចាប់តាំងពីឆ្នាំ១៩៧៥ ដែលទាហានឥណ្ឌាបានស្លាប់នៅក្នុងការប្រឈមមុខជាមួយចិន ដោយកាលឆ្នាំនោះមានទាហានឥណ្ឌា ៤ នាក់បានស្លាប់។

    ក្រសួងការបរទេសឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧប្បត្តិហេតុនេះបានកើតឡើងជាលទ្ធផលនៃការប៉ុនប៉ងរបស់ភាគីចិន ក្នុងការផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានដកស្រង់សម្តីមន្ត្រីយោធាម្នាក់និយាយថា កងទ័ពបានគប់ដុំថ្មដាក់គ្នាទៅវិញទៅមកដោយមិនបានប្រើអាវុធនោះទេ។

    ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ទាហានឥណ្ឌាបានឆ្លងកាត់ព្រំដែនចំនួនពីរដងកាលពីថ្ងៃច័ន្ទ ដោយជាអ្នកបង្ក និងវាយប្រហារទៅលើខាងទាហានចិន។ លោកបានបន្ថែមថា ប្រទេសចិនបានធ្វើការតវ៉ាយ៉ាងដាច់ខាតជាមួយភាគីឥណ្ឌា៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: