នៅវៀតណាម ខឹងបបួលចេញក្រៅមិនបាន ខាងប្រុសវាយខាងស្រីយ៉ាងចាស់ដៃ
វៀតណាម៖ ការបដិសេធនឹងសំណើររបស់អ្នកណាម្នាក់មិនមែនជារឿងងាយស្រួលនោះទេ ព្រោះពេលខ្លះវាបានបង្កឲ្យមានការអាក់អន់ចិត្ត ហើយក្នុងករណីខ្លះវាក៏អាចបង្កទៅជាអំពើហិង្សាទៀតផង។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន worldofbuzz បានរាយការណ៍ថា មានស្រ្តីម្នាក់ត្រូវបានបុរសដែលតាមស្រឡាញរូបនាង ចាប់វាយដំធ្វើបាបយ៉ាងចាស់ដៃអស់រយៈពេល ២ម៉ោង ទម្រាំតែមានអ្នកតាមមកទាន់ បន្ទាប់ពីស្រ្តីរងគ្រោះរូបនោះបដិសេដមិនព្រមចេញក្រៅតាមការបបួលរបស់បុរសនោះ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសវៀតណាម ដោយស្ត្រីជនរងគ្រោះមានអាយុ ២២ឆ្នាំ និងបុរសជាជនបង្កអំពើហិង្សា មានអាយុ ២៧ឆ្នាំ យ៉ាងណាក្តីអត្តសញ្ញាណលម្អិតរបស់ពួកគេមិនត្រូវបានបង្ហាញឡើយ។ តាមរយៈវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា បុរសជាអ្នកតាមស្រឡាញ់ស្ត្រីរងគ្រោះ បានលើកដៃវាយស្រ្តីរងគ្រោះជាច្រើនលើកច្រើនសារ និងចាប់នាងបោកយ៉ាងខ្លាំងរហូតស្រ្តីរងគ្រោះត្រូវរងរបួសយ៉ាងធ្ងនធ្ងរនៅលើមុខ និងពោះរបស់នាង។
ក្រោយកើតមានអំពីហឹង្សានេះស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។ ដោយឡែកបុរសជាមិត្តប្រុសកំពុងត្រូវបានប៉ូលិសតាមចាប់ខ្លួនដើម្បីឲ្យមកទទួលទោសតាមផ្លូវច្បាប់។ លោកអ្នកអាចទស្សនាវីដេអូនៃហេតុការណ៍ដូចខាងក្រោមនេះ៖

អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz