កីឡា

ក្ដៅៗ! ក្លឹប Pahang FA សម្រេចចិត្តបញ្ចប់កុងត្រារបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មុនកិច្ចសន្យាដោយមូលហេតុ…

BY
Khmernote Media
May 9, 2018

ក្លឹប Pahang FA របស់លីគកំពូលម៉ាឡេស៊ីបានប្រកាសសម្រេចបញ្ចប់កុងត្រាជាមួយនឹងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ហើយកាលពីម្សិលមិញ។

ការប្រកាសបញ្ចប់កុងត្រារវាងក្លឹប Pahang FA និងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នេះគឺបន្ទាប់ពីគ្រូបង្វឹករបស់ក្លឹប Pahang FA មិនទាន់ពេញចិត្តនូវទំរង់លេងរបស់ខ្សែប្រយុទ្ធឆ្នើមកម្ពុជារូបនេះ។ មកដល់ពេលនេះខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មិនទាន់ស្វែងរកគ្រាប់ដំបូងអោយក្លឹប Pahang FA នៅក្នុងលីគកំពូលម៉ាឡេស៊ីនៅឡើយទេ។

ដំណែងរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅក្នុងក្លឹប Pahang FA ត្រូវជំនួសដោយកីឡាករ Issey Nakajima ដែលទើបតែផ្ទេរមកពីក្លឹប Terengganu FA។ នៅក្នុងលីគកំពូលម៉ាឡេស៊ី ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បង្ហាញខ្លួនអោយក្លឹប Pahang FA បានចំនួន 9 ប្រកួតដោយ ឈ្នះ 5 ស្មើ 3 និង ចាញ់ 1 ប្រកួត។

គួរបញ្ជាក់ឡើងវិញដែរថា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា គឺជាកីឡាករសញ្ជាតិខ្មែរទី 2 ដែលក្លឹបសម្រេចបញ្ចប់កុងត្រាមុនកិចសន្យា បន្ទាប់ពីកីឡាករ កែវ សុខផេង ត្រូវក្លឹប PKNP បញ្ចប់កុងត្រាមុនកិច្ចសន្យាដូចគ្នាកាលពីសប្ដាហ៍មុន។

បុត្រ

Share This Post: