ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្អើលលែងមានអ្នកទិញត្រីសាល់ម៉ុននៅចិន ចាប់តាំងពីមានអ្នកឆ្លងជំងឺកូវីដ១៩ ចេញពីផ្សារ Xinfadi បើទោះបីអ្នកជំនាញពន្យល់បែបនេះក៏ដោយ…

    BY autoadmin June 19, 2020
    ផ្អើលលែងមានអ្នកទិញត្រីសាល់ម៉ុននៅចិន ចាប់តាំងពីមានអ្នកឆ្លងជំងឺកូវីដ១៩ ចេញពីផ្សារ Xinfadi បើទោះបីអ្នកជំនាញពន្យល់បែបនេះក៏ដោយ…

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បាននិយាយថា ជាងមួយសប្តាហ៍កន្លងមកនេះ ទីក្រុងប៉េកាំងមានការកើនឡើងនូវករណីជំងឺ COVID-19 ដែលស្ទើរតែទាំងអស់នៃករណីថ្មីក្នុងរដ្ឋធានី ត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្សារលក់ដុំ Xinfadi។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបន្ថែមថា អាជ្ញាធរបានរកឃើញដានជំងឺ COVID-19 នៅលើក្តារហាន់សាច់ត្រីសាល់ម៉ុន ដែលបានប្រើសម្រាប់កាត់សាច់ត្រីដើម្បីលក់ចែកចាយបន្ដ ហើយតាំងពីពេលនោះមក ការភ័យខ្លាចចំពោះសាច់ត្រីសាល់ម៉ុនក៏បានកើនឡើង។

    អាជ្ញាធរក្រោយបានពិនិត្យរកឃើញមេរោគរួច ក៏បានបញ្ជាឱ្យមានការប្រមូលយកសាច់ត្រីសាល់ម៉ុនពីផ្សារ ឬអ្នកដែលបានទិញពីផ្សារ ត្រឡប់មកវិញទាំងអស់។ ថ្វីបើមានការរកឃើញមេរោគនៅជាប់ជ្រុញហាន់សាច់យ៉ាងណាក្ដី អ្នកជំនាញបាននិយាយថា ត្រីសាល់ម៉ុននេះមិនមែនជាអ្នកចម្លងមេរោគនោះទេ។ យ៉ាងណាក៏ដោយវានៅតែធ្វើឱ្យមានការភ័យខ្លាចចំពោះសាច់ត្រីសាល់ម៉ុន បើទោះបីជាគ្មានភស្តុតាងសម្អាងថាត្រីអាចចម្លង និងការពន្យល់ពីអ្នកជំនាញក៏ដោយ។

    មជ្ឈមណ្ឌលគ្រប់គ្រងជំងឺចិនបាននិយាយថា ត្រីសាល់ម៉ុនមិនមែនជាអ្នកចម្លង ឬអ្នកចម្លងបន្ទាប់បន្សំអ្វីទាំងអស់ គឺជំងឺ COVID-19 ផ្ទុះចេញពីក្នុងផ្សារនោះតែម្ដង។ អ្នកជំនាញបានពន្យល់ថា វីរុសមិនអាចចម្លងចូលទៅក្នុងកោសិកាដោយគ្មាន Receptor (សរសៃប្រសាទសម្រាប់ទទួល) បាននោះទេ ហើយ Receptor មានចំពោះតែថនិកសត្វ ដូច្នេះធម្មជាតិនៃត្រីមិនអាចទទួលយកមេរោគនេះបាននោះទេ។ មួយវិញទៀតអ្នកជំនាញបាននិយាយថា មេរោគអាចចេញពីការខ្វះអនាម័យរបស់អ្នកចាប់ត្រីទាំងនោះ មិនមែនត្រីជាអ្នកផ្ទុកមេរោគនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: