ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីកំពុងប្រឈមនឹងបញ្ហាមានជំនន់ស៊ុតច្រើនលើសតម្រូវការសល់យ៉ាងច្រើនសន្ធឹកសន្ធាប់

    BY autoadmin June 22, 2020
    សិង្ហបុរីកំពុងប្រឈមនឹងបញ្ហាមានជំនន់ស៊ុតច្រើនលើសតម្រូវការសល់យ៉ាងច្រើនសន្ធឹកសន្ធាប់

    សិង្ហបុរី៖ ខណៈដែលវិបត្តិនៃជំងឺកូវីដ ១៩ ធ្វើឲ្យតម្លៃទំនិញក្នុងប្រទេសមួយចំនួនឡើងថ្លៃហើយពលរដ្ឋខ្លះត្រូវប្រឈមនឹងបញ្ហាលំបាកក្នុងការទិញចំណីអាហារនោះ ប្រទេសសិង្ហបុរីត្រូវបានគេរាយការណ៍ថា មានស៊ុតលើសតម្រូវការជាច្រើន គ្មានអ្នកទិញ គ្មានអ្នកហូប រហូតមានគេយកស៊ុតទៅបោះចោលទទេៗទៀតផង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន straitstimes បានបកស្រាយឲ្យដឹងថា កាលពីអំឡុងខែមេសាកន្លងទៅតម្លៃស៊ុតនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសជាច្រើនបានកើនឡើង ព្រោះពេលនោះជាពេលផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំង ហើយប្រជាពលរដ្ឋបានសម្រុកនាំគ្នាទៅទិញចំណីអាហារមកស្តុកទុក។

    នៅចំពោះមុខស្ថានភាពដូចនេះ សិង្ហបុរីបាននាំស៊ុតចូលយ៉ាងច្រើនពីប្រទេសផ្សេងៗដើម្បីប្រើប្រាស់ក្នុងស្រុកផង និងដើម្បីលក់បន្តទៅកាន់ប្រទេសជិតខាងមួយចំនួនផង។ យ៉ាងណាក្តី មួយរយៈចុងក្រោយនេះស្រាប់តែសម្រូវការទិញស៊ុតនៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះយ៉ាងគំហុក ហើយប្រទេសមួយចំនួនដូចជាម៉ាឡេស៊ី និងថៃក៏ឈប់ទិញស៊ុតពីសិង្ហបុរីទៀត ព្រោះតែប្រទេសទាំងនោះអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុករបស់ពួកគេបាន ទើបធ្វើឲ្យសិង្ហបុរីត្រូវប្រឈមនឹងបញ្ហាមានស៊ុតច្រើនលើសតម្រូវការ ហើយស៊ុតខ្លះត្រូវគេយកទៅបោះចោលទទេៗតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ straitstimes

    Share This Post: