សាហាវមែន! ស្រ្តីម្នាក់ត្រូវប្តីចាក់សម្លាប់យ៉ាងអាណោចអាធ័មនៅមុខកូនតូចៗ ព្រោះតែជម្លោះក្នុងគ្រួសារតិចតួចសោះ
ម៉ាឡេស៊ី៖ ស្រ្តីម្នាក់ត្រូវបានបុរសជាប្តីចាក់សម្លាប់យ៉ាងអាណោចអាធ័មនៅមុខផ្ទះនិងនៅចំពោះមុខកូនប្រុស ២ នាក់ ព្រោះតែមានជម្លោះក្នុងគ្រួសារតិចតួចប៉ុណ្ណោះ។ បើយោងសារព័ត៌មាន worldofbuzz បានឲ្យដឹងថា ស្រ្តីរងគ្រោះគឺជាជនជាតិរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាមករស់នៅជាមួយប្តីក្នុងក្រុង Pasir Puteh នៃប្រទេសម៉ាឡេស៊ី ហើយស្រ្តីរងគ្រោះមានឈ្មោះថា Noor Begum Dil Muhammad និងមានអាយុ ២៨ ឆ្នាំ ខណៈប្តីចិត្តខ្មៅរបស់គាត់មានអាយុ ៣២ ឆ្នាំ។

បើតាមអ្នកជិតខាងដែលបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះតែងមានរឿងឈ្លោះប្រកែកគ្នាជាមួយនឹងប្ដីជាញឹកញាប់ ព្រោះតែបុរសជាប្តីគឺជាមនុស្សប្រមឹកស្រានិងតែងតែរករឿងប្រពន្ធជាប្រចាំរាល់ពេលគាត់ស្រវឹង យ៉ាងណាក្តីនៅព្រឹកនៃថ្ងៃកើតហេតុនោះបុរសជាប្តីមិនបានផឹកស្រាទេតែពួកគាត់បានប្រកែកគ្នាយ៉ាងយូរ ហើយប្រកែកចុះប្រកែកឡើងស្រាប់តែបុរសជាប្តីស្ទុះយកទៅកាំបិទសម្រាប់ហាន់បន្ថែមកចាក់ប្រពន្ធជាច្រើនដងរហូតស្រ្តីរងគ្រោះត្រូវដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។ ក្រោយកើតហេតុបុរសជាឃាតករត្រូវបានប៉ូលិសចាប់ខ្លួន ខណៈកូនតូចទាំង ២ ត្រូវបានគេជួយយកទៅចិញ្ចឹមជាបណ្ដោះអាសន្នសិន៕


អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz