ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Jose Mourinho ចង់យក Martial ប្ដូរជាមួយនឹងកីឡាករ Christian Pulisic របស់ Dortmund

    BY Khmernote Media May 9, 2018
    លោក Jose Mourinho ចង់យក Martial ប្ដូរជាមួយនឹងកីឡាករ Christian Pulisic របស់ Dortmund

    ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងផ្ដល់ខ្សែប្រយុទ្ធ Anthony Martial និងប្រាក់បន្ថែមពីលើដើម្បីប្ដូរយកខ្សែបម្រើប្រយុទ្ធ Christian Pulisic ពីក្លឹប Borussia Dortmund។

    ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំកីឡាករ Anthony Martial ក្នុងមួយរយៈចុងក្រោយនេះរូបគេពុំសូវបានបង្ហាញខ្លួនអោយក្លឹបបិសាចក្រហម Manchester United ទេ ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះអាចនឹងត្រូវលោក Jose Mourinho លក់ចេញនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះអាចនឹងត្រូវលោក Jose Mourinho ប្រើជាផ្នែកសំខាន់មួយក្នុងការដោះដូរជាមួយនឹងកីឡាករ Christian Pulisic របស់ក្លឹប Borussia Dortmund។ ខ្សែប្រយុទ្ធវ័យ 19 ឆ្នាំរូបនេះកំពុងលេចធ្លោមែនទែននៅក្នុងលីគកំពូលអាឡឺំ់ម៉ង់មួយរយៈពេលចុងក្រោយនេះ ហើយខ្សែប្រយុទ្ធសញ្ជាតិអាមេរិចរូបនេះកំពុងត្រូវបានក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍ផងដែរ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay