បុរសម្នាក់ត្រូវក្រុមហ៊ុនអាកាសចរណ៍អាមេរិកប្រាប់ឱ្យចាកចេញពីយន្តហោះភ្លាមៗ បន្ទាប់ពីគាត់មិនព្រមពាក់ម៉ាស់តាមការស្នើសុំ
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (American Airlines) បានដកអ្នកដំណើរចេញពីជើងហោះហើររបស់ខ្លួន បន្ទាប់ពីគាត់បានបដិសេធមិនពាក់ម៉ាស់ ទៅតាមគោលការណ៍សុវត្ថិភាពទប់ទល់នឹងជំងឺ COVID-19 ។ អ្នកដំណើរម្នាក់នោះឈ្មោះថា Brandon Straka គាត់ត្រូវបានស្នើសុំឱ្យពាក់ម៉ាសមុខ នៅលើជើងហោះហើរលេខ 1263 ពីញូវយ៉ក ទៅក្រុងដាឡាស រដ្ឋតិចសាស់កាលពីថ្ងៃពុធ។ នៅពេលដែលសុំឱ្យពាក់ម៉ាស់ គាត់មិនបានធ្វើការតាមសុំនោះទេ ហើយក្រោយមកគាត់ត្រូវបានគេប្រាប់ឱ្យចាកចេញពីយន្តហោះ។

ប៉ុន្តែយ៉ាងណាលោក Brandon Straka មិនយល់ស្របចំពោះចំណាត់ការបែបនោះទេ ដោយបាននិយាយថា គ្មានច្បាប់ឯណាតម្រូវឱ្យពាក់ម៉ាស់រហូតទេ។ លោក Brandon Straka ក៏បានបង្ហោះសារមិនពេញចិត្តនៅក្នុងបណ្ដាញ Twitter ថា៖«”ខ្ញុំទើបតែត្រូវបានគេដកចេញពីជើងហោះហើរ ដោយសារមិនពាក់ម៉ាស់។ វាជាលើកទី១ ដែលបានកើតឡើង។ មិនមែនជាច្បាប់សហព័ន្ធទេ»។ យ៉ាងណាក៏ដោយខាងអាកាសចរណ៍គេបានសរសេរគោលការណ៍យ៉ាងច្បាស់ទាក់ទងនឹងការពាក់ម៉ាស់ ប៉ុន្តែបុរសរូបនេះនៅតែជំទាស់ចំពោះការអនុវត្តនេះ៕


I was just removed from my flight for not wearing a mask. 1st time this has happened. Not a federal law. @AmericanAir staff standing over me telling me it’s THE LAW. So much for “please respect those who can not wear a mask”. When I pointed out this wasn’t a law I was removed.
— Brandon Straka (@BrandonStraka) June 17, 2020
អត្ថបទ៖ លីដា
ប្រភព៖ BBC