ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសហប្រជាជាតិបានបញ្ជាឱ្យមានរបាយការណ៍ ស្ដីអំពីការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិស្បែកខ្មៅ

    BY autoadmin June 20, 2020
    អង្គការសហប្រជាជាតិបានបញ្ជាឱ្យមានរបាយការណ៍ ស្ដីអំពីការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិស្បែកខ្មៅ

    ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ជាឱ្យមានរបាយការណ៍ ស្តីពីការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិស្បែកខ្មៅ។ វាកើតឡើងបន្ទាប់ពីមរណភាពកាលពីខែមុនរបស់លោក George Floyd នៅពេលដែលគាត់ត្រូវប៉ូលីសនៅសហរដ្ឋអាមេរិកតាមចាប់ខ្លួន ដោយសារគាត់បានចាយក្រដាសប្រាក់ ២០ ដុល្លារក្លែងក្លាយ ហើយប៉ូលីសសង្កត់កគាត់រហូតថប់ដង្ហើមស្លាប់។

    កាលពីថ្ងៃសុក្រក្រុមប្រឹក្សារដ្ឋដែលមានសមាជិក ៤៧ នាក់មួយនេះ បានឯកភាពជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្តមួយ ដែលប្រឆាំងនឹងប៉ូលីសដែលរើសអើង និងប្រើអំពើហឹង្សាលើជនជាតិស្បែកខ្មៅ ដែលត្រូវបានស្នើឡើងដោយបណ្តាប្រទេសអាហ្វ្រិក។ ដំណោះស្រាយនេះក៏ស្នើឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ត្រូវពិនិត្យមើលការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការតវ៉ាដោយសន្តិវិធី ដូចជាការប្រើប្រាស់កម្លាំងហួសប្រមាណជាដើម។

    ប៉ុន្តែយ៉ាងណាសហរដ្ឋអាមេរិកបានចាកចេញពីក្រុមប្រឹក្សានេះកាលពី២ឆ្នាំមុន ដោយសម្អាងថា អង្គការមានភាពលំអៀងប្រឆាំងនឹងអ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តក្រុងវ៉ាស៊ីនតោន៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: