ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ២៧ ករណីទៀត ខណៈអ្នកជំនាញបារម្ភថា ចិនអាចនឹងផ្ទុះការរាតត្បាតទ្រង់ទ្រាយធំជាលើកទី ២

    BY autoadmin June 20, 2020
    ចិនរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ២៧ ករណីទៀត ខណៈអ្នកជំនាញបារម្ភថា ចិនអាចនឹងផ្ទុះការរាតត្បាតទ្រង់ទ្រាយធំជាលើកទី ២

    ចិន៖ សារព័ត៌មាន Channelnewsasia បានរាយការណ៍ថានៅថ្ងៃទី ១៩ ខែមិថុនាម្សិលមិញនេះប្រទេសចិនបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ២៧ ករណីបន្ថែមទៀត​។ បើយោងតាមគណៈកម្មការសុខភាពជាតិរបស់ចិនបានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះគឺជាករណីចម្លងមេរោគក្នុងចំណោមប្រជាពលរដ្ឋនៅតាមសហគមន៍ ហើយក្នុងនោះមាន ២២ករណីបានកើតឡើងក្នុងចំណោមពលរដ្ឋចិនដែលកំពុងរស់នៅក្នុងទីក្រុងប៉េកាំង។

    គួរបញ្ជាក់ជូនថា ជំងឺកូវីដ ១៩ ហាក់ផ្តើមរាតត្បាតឡើងវិញនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនដោយប្រភពចម្លងដំបូងបានកើតចេញពីផ្សារមួយកន្លែងតាមរយៈកន្លែងលក់ត្រីសាម៉ុង ហើយការផ្ទុះករណីរាតត្បាតថ្មីនេះបានធ្វើឲ្យចិនបារម្ភថា រលកទី ២ នៃជំងឺកូវីដ ១៩ អាចបង្កទៅជាវិបត្តិធ្ងន់ធ្ងរសម្រាប់ប្រទេសចិនជាថ្មីម្តងទៀតផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖channelnewsasia

    Share This Post: