ថ្ងៃនេះថៃរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៥ ករណីបន្ថែមទៀតហើយករណីទាំងអស់សុទ្ធតែជាករណីនាំចូលទាំងអស់
ថៃ៖ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន bangkokpost បានឲ្យដឹងថា នៅថ្ងៃអង្គារទី ២៣ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកអ្នកជំងឺកូវីដចំនួន ៥ ករណីបន្ថែមទៀត ដែលករណីទាំងអស់នេះសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ បើតាមលោកវេជ្ជបណ្ឌិត Panprapa Yongtrakul អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង់ជំងឺកូវីដេ ១៩ ថៃបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង ៥ ករណីមាន ២ ករណីកើតមានចំពោះអ្នកដំណើរដែលបានត្របល់មកពីប្រទេសអេហ្ស៊ីប និង ៣ ករណីកើតមានចំពោះអ្នកដំណើរទើបត្របល់មកពីប្រទេសកាតា។

បច្ចុប្បន្នអ្នកជំងឺទាំង ៥ នាក់ត្រូវបានអាជ្ញាធរសុខាភិបាលថៃសម្រេចដាក់ឲ្យនៅដាច់ដោយឡែកដើម្បីទទួលបានគេព្យាបាល។ បើតាមការកត់សម្គាល់គេបានមើលឃើញថា ថៃអត់មានករណីចម្លងមេរោគកូវីដ ១៩ ក្នុងចំណោមពលរដ្ឋនៅតាមសហគមន៍រយៈពេល ២៩ ថ្ងៃជាប់គ្នាមកហើយ ដោយករណីឆ្លងថ្មីនៅក្នុងប្រទេសថៃមួយរយៈចុងក្រោយនេះគឺសុទ្ធតែជាករណីនាំចូលទាំងអស់។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣ ១៥៦ ស្លាប់ចំនួន ៥៨ ករណី និងជាសះស្បើយចំនួន ៣ ០២៣ ករណីផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖bangkokpost