ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិកប្រៃសណីយ៍នៅអាល្លឺម៉ង់ ១២នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងមនុស្សមួយអគារត្រូវជម្លៀសចេញ ដោយសារក្លិនទុរេនដែលផ្ញើពីប្រទេសថៃ

    BY autoadmin June 24, 2020
    បុគ្គលិកប្រៃសណីយ៍នៅអាល្លឺម៉ង់ ១២នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងមនុស្សមួយអគារត្រូវជម្លៀសចេញ ដោយសារក្លិនទុរេនដែលផ្ញើពីប្រទេសថៃ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា បុគ្គលិកប្រៃសណីយ៍នៅទីក្រុង Schweinfurt រដ្ឋ Bavaria នៃប្រទេសអាល្លឺម៉ង់ចំនួន ១២នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈមនុស្សរាប់សិបនាក់ទៀតត្រូវបានគេជម្លៀសចេញពីអគារ ដោយសារតែក្លិនទុរេនដែលផ្ញើពីប្រទេសថៃ។ ក្រោយទទួលបានដំណឹង មន្ត្រីប៉ូលីសនិងក្រុមសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយដំបូងឡើយពួកគេមិនដឹងថា វាជាទុរេននោះទេ ដោយស្មានថាវាជាវត្ថុដែលអាចមានគ្រោះថ្នាក់។

    ជាលទ្ធផលមនុស្សមួយប្រៃសណីយ៍ត្រូវជម្លៀសចេញ ដោយក្នុងនោះមានបុគ្គលិកប្រហែល ៦០នាក់ ត្រូវចាកចេញពីកន្លែងធ្វើការរបស់ពួកគេ មុនពេលដែលប្រអប់ទុរេននោះត្រូវបានគេយកទៅពិនិត្យ។ យោងតាមប្រភពដដែលបានឱ្យដឹងថា ប្រអប់ទុរេននោះបានផ្ញើមកពីប្រទេសថៃ ពីពលរដ្ឋចំណាស់ម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ អាយុប្រហែល ៥០ឆ្នាំ ដែលគាត់គ្រោងផ្ញើវាទៅឱ្យមិត្តម្នាក់ដែលរស់នៅទីក្រុង Nuremberg ។

    ប៉ូលីសទីក្រុង Schweinfurt បាននិយាយថា បុគ្គលិក ១២នាក់ បានក្អួតចង្អោរ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ក្នុងនោះក៏មាន រថយន្តសង្គ្រោះចំនួន ៦, រថយន្តប្រតិបត្តការបន្ទាន់ចំនួន ៥ និងភ្នាក់ងារសង្គ្រោះផ្សេងទៀត បានទៅដល់កន្លែងកើតហេតុផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: