ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិននិយាយថា ខ្លួនមានសមត្ថភាពអាចតេស្ដរកជំងឺកូវីដ១៩ ពីមនុស្សជាង ៣ លាននាក់ក្នុងមួយថ្ងៃ

    BY autoadmin June 25, 2020
    ប្រទេសចិននិយាយថា ខ្លួនមានសមត្ថភាពអាចតេស្ដរកជំងឺកូវីដ១៩ ពីមនុស្សជាង ៣ លាននាក់ក្នុងមួយថ្ងៃ

    អាជ្ញាធរសុខាភិបាលក្នុងប្រទេសចិននិយាយថា ខ្លួនអាចធ្វើតេស្តរកជំងឺ COVID-19 ដោយបច្ចេកទេស PCR លើមនុស្សចំនួន ៣.៧៨ លាននាក់ក្នុងមួយថ្ងៃ ហើយនេះគឺជាការកើនឡើង ៣ដង បើធៀបទៅនឹងខែមីនា ដែលសមត្ថភាពតេស្ដរកជំងឺ COVID-19 ក្នុងមួយថ្ងៃរបស់ប្រទេសចិនគឺ ១.២៦ លាននាក់។ ការលាតត្រដាងថ្មីៗនេះធ្វើដោយគណៈកម្មាធិការសុខភាពជាតិ ដែលបានកើតឡើងនៅពេលដែលទីក្រុងប៉េកាំង កំពុងប្រឈមជាមួយការផ្ទុះឡើងនៃជំងឺ COVID-19 ក្នុងខែនេះ។

    រំលឹកដែរថា ការផ្ទុះឡើងថ្មីៗនៅប៉េកាំងគឺចេញពីទីផ្សារ Xinfadi ហើយតាំងពីនោះមកមានអ្នកជំងឺ COVID-19 រហូតដល់ទៅ ២៥០នាក់ មានជាប់ទាក់ទងនឹងផ្សារលក់ដុំនោះ។ អាជ្ញាធរក្រុងប៉េកាំងនិយាយថា អ្នកនៅរដ្ឋធានីចំនួន ២.៣ លាននាក់ ត្រូវបានគេធ្វើតេស្ដរកមើលជំងឺ COVID-19 ហើយអាជ្ញាធរក៏បានណែនាំអ្នកដែលចង់ចាកចេញពីទីក្រុង ត្រូវតែធ្វើតេស្តរកជំងឺ COVID-19 មុនដែរ។ គួរឱ្យដឹងដែរថា ជំងឺ COVID-19 ពេលនេះបានរាតត្បាតដល់មនុស្សជាង ៩.៣ លាននាក់ ដែលជាការកើនឡើង ១៧០%​ ធៀបនឹងខែមុន នេះបើតាមការកត់ត្រារបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: