ឃើញភ្នែកតឹងៗដូចគ្នា យុវជនកូរ៉េម្នាក់ត្រូវពួកអាគាំងទាត់មួយជើងចំកណ្តាលមុខ ដោយសារច្រលំថា គាត់មកពីប្រទេសចិន ដែលជាកន្លែងបង្កឲ្យមានជំងឺកូវីដ ១៩ រាតត្បាតពេញពិភពលោក
ហូឡង់៖ យុវជនកូរ៉េម្នាក់ដែលកំពុងរស់នៅលើទឹកដីអឺរ៉ុបម្នាក់ត្រូវបានគេទាត់មួយជើងចំកណ្ដាលមុខពេញមួយទំហឹង ព្រោះតែនិន្នាការរើសអើងជាតិសាសន៍។ បើតាមសារព័ត៌មានអេឡិចត្រូនិច nextshark បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសហូឡង់ ហើយតាមការពិតទៅពលរដ្ឋអឺរ៉ុបដែលបានទាត់យុវជនកូរ៉េនោះមិនបានរើសអើងជនជាតិកូរ៉េនោះទេ តែគាត់យល់ច្រឡំថាយុវជនរងគ្រោះគឺជាជនជាតិចិន។

មូលហេតុចម្បងមួយដែលធ្វើឲ្យមានការរើសអើងនិងស្អប់ជនជាតិពីសំណាក់ពលរដ្ឋនៅអឺរ៉ុបក៏ព្រោះតែចិនគឺជាប្រទេសដែលបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក។ បើតាមប្រភពខាងលើបានឲ្យដឹងផងដែរថា យុវជនរងគ្រោះមានឈ្មោះថា Yani អាយុ១៦ឆ្នាំ មានដើមកំណើតមកពីប្រទេសកូរ៉េ តែបច្ចុប្បន្នកំពុងស្នាក់នៅនិងបន្តការសិក្សានៅក្នុងប្រទេសហូឡង់ ហើយអំពើហិង្សាបានកើតឡើងនៅខណៈពេលដែលយុវជនរងគ្រោះកំពុងអង្គុយលេងក្នុងចំណោមមិត្តភក្តិ ដែលជាពលរដ្ឋអឺរ៉ុបជាច្រើននាក់ទៀតផងដែរ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖
អត្ថបទ៖ភក្តី
ប្រភព៖nextshark