ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសមានប្រពន្ធ៤ នាក់ និងកូនជាង ៣០ នាក់ ក្លាយជាសេដ្ឋីមួយប៉ប្រិចភ្នែក ក្រោយជីកឃើញត្បូងពេជ្រ ២ ដុំធំៗមានតម្លៃខ្ពស់កប់ពពក ចុងក្រោយគាត់យកលុយមួយចំនួនទៅកសាងសាលារៀននិងមន្ទីរពេទ្យនៅក្នុងសហគមន៍របស់គាត់

    BY autoadmin June 26, 2020
    បុរសមានប្រពន្ធ៤ នាក់ និងកូនជាង ៣០ នាក់ ក្លាយជាសេដ្ឋីមួយប៉ប្រិចភ្នែក ក្រោយជីកឃើញត្បូងពេជ្រ ២ ដុំធំៗមានតម្លៃខ្ពស់កប់ពពក ចុងក្រោយគាត់យកលុយមួយចំនួនទៅកសាងសាលារៀននិងមន្ទីរពេទ្យនៅក្នុងសហគមន៍របស់គាត់

    តង់ហ្សានី៖ ត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះបុរសជាអ្នករុករករ៉ែខ្នាតតូចម្នាក់បានប្រែក្លាយជីវិតខ្លួនទៅជាមហាសេដ្ឋី បន្ទាប់ពីរូបគាត់បានជីកឃើញត្បូងពេជ្រចំនួន ២ គ្រាប់ ដែលមានតម្លៃរាប់លានដុល្លារអាមេរិក។ បុរសកំពូលសំណាងរូបនេះមានឈ្មោះថា Saniniu Laizer អាយុ ៥២ ឆ្នាំ មានប្រពន្ធចំនួន ៤ នាក់ និងកូនជាង ៣០ នាក់ ហើយបច្ចុប្បន្នរូបគាត់កំពុងរស់នៅ និងប្រកបអាជីវកម្មនៅក្នុងប្រទេសតង់ហ្សានី ដែលជាប្រទេសដ៏ធំមួយនៅតំបន់អាហ្វ្រិកខាងកើត។

    បើយោងតាមសារព័ត៌មាន BBC បានបញ្ជាក់ឲ្យដឹងថា ត្បូងពេជ្រដែលលោក Saniniu Laizer បានរកឃើញនោះគឺជាត្បូងពេជ្រប្រភេទ Tanzanite និងជាប្រភេទត្បូងពេជ្រកម្របំផុតនៅលើភពលោក ហើយត្បូងពេជ្រប្រភេទនេះមានតែនៅក្នុងភាគខាងជើងនៃប្រទេសតង់ហ្សានីប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ត្បូងពេជ្រចំនួន ២ ដុំធំៗដែលលោក Saniniu Laizer កំពុងតែកាន់នៅក្នុងដៃនោះមានទំងន់សរុប ១៥ គីឡូក្រាម ហើយមកទល់នឹងពេលនេះក្រសួងរ៉ែនៃប្រទេសតង់ហ្សានីបានសម្រេចទិញត្បូងពេជ្រទាំង ២ ដុំនោះជាជាផ្លូវការហើយក្នុងតម្លៃជាទឹកប្រាក់ចំនួន ៣.៤ លានដុល្លារអាមេរិក។ លោក Saniniu Laizer បានប្រាប់ឲ្យដឹងថា គាត់នឹងកាប់គោជាច្រើនក្បាលដើម្បីជប់លៀងនៅក្នុងសហគមន៍របស់គាត់ ហើយគាត់នឹងឧបត្ថម្ភជាទឹកប្រាក់មួយចំនួនដើម្បីជួយកសាងសាលារៀននិងមន្ទីរពេទ្យនៅក្នុងសហគមន៍របស់គាត់ផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖bbc

    Share This Post: