ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO និយាយថា យ៉ាងហោចណាស់១ឆ្នាំទៀត ទើបយើងអាចមានវ៉ាក់សាំងការពារជំងឺកូវីដ១៩

    BY autoadmin June 26, 2020
    WHO និយាយថា យ៉ាងហោចណាស់១ឆ្នាំទៀត ទើបយើងអាចមានវ៉ាក់សាំងការពារជំងឺកូវីដ១៩

    ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា វាមិនប្រាកដថាអ្នកវិទ្យាសាស្ត្រនឹងអាចបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធិភាពប្រឆាំងនឹងជំងឺ COVID-19 បានភ្លាមៗ ប៉ុន្តែវាអាចចំណាយពេលមួយឆ្នាំមុនពេលវាត្រូវបានគេបង្កើតរួចរាល់។ ថ្លែងតាមរយៈសន្និសីទតាមរយៈវីដេអូទៅកាន់សមាជិកសភា មកពីគណៈកម្មាធិការសុខភាពរបស់សភាអឺរ៉ុប លោក Tedros Adhanom Ghebreyesus បាននិយាយថា ប្រសិនបើវ៉ាក់សាំងបែបនេះក្លាយជាការពិត វាគួរតែក្លាយជារបស់សាធារណៈគ្រប់គ្នាអាចទទួលបាន។

    លោក Tedros Adhanom Ghebreyesus បាននិយាយថា៖«វាពិតជាលំបាកណាស់ក្នុងការនិយាយដោយប្រាកដថាយើងនឹងមានវ៉ាក់សាំង»។ គាត់បាននិយាយថា៖ «យើងមិនដែលមានវ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណានោះទេ។ ដូច្នេះដោយក្ដីសង្ឃឹមថានឹងរកវាឃើញ វានឹងក្លាយជាវ៉ាក់សាំងដំបូងគេ»។ លោកបាននិយាយថា អង្គការសុខភាពពិភពលោកមានថ្នាំបេក្ខភាពជាង ១០០ រួចមកហើយសម្រាប់វ៉ាក់សាំង COVID-19 ដែលក្នុងនោះមាន ១ ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ជឿនលឿន។

    លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថាយើងនឹងមានវ៉ាក់សាំង ការប៉ាន់ស្មានគឺយើងអាចនឹងមានវ៉ាក់សាំងក្នុងរយៈពេល១ឆ្នាំ។ ប្រសិនបើបង្កើនល្បឿនវាអាចនឹងតិចជាងនេះ ប៉ុន្តែមិនមែនក្នុងរយៈពេលពីរបីខែខាងមុខទេ។ នោះហើយជាអ្វីដែលអ្នកវិទ្យាសាស្ត្រកំពុងនិយាយ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: