ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ DELTA ជាង ៥០០ នាក់ត្រូវបានធ្វើតេស្តឃើញមានវិជ្ជមានកូវីដ១៩

    BY autoadmin June 27, 2020
    បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ DELTA ជាង ៥០០ នាក់ត្រូវបានធ្វើតេស្តឃើញមានវិជ្ជមានកូវីដ១៩

    អាមេរិក៖ សារព័ត៌មាន newsweek បានរាយការណ៍ បុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍ DELTA AIR LINES រាប់រាយនាក់ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩។ បើតាមការបញ្ជាក់របស់លោក Ed Bastian ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ខាងលើបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ ខែ មិថុនា មានបុគ្គលិកនៃក្រុមហ៊ុន DELTA AIR LINES ជាង ៥០០ នាក់នៅជុំវិញពិភពលោកបានឆ្លងនូវជំងឺកូវីដ ១៩​ និងនៅក្នុងចំណោមអ្នកឆ្លងទាំងអស់នោះមាន ១០ នាក់​បានស្លាប់បាត់បង់ជីវិតហើយ។

    សូមបញ្ជាក់ថា ក្រុមហ៊ុន DELTA AIR LINES គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំអាមេរិកដែលបានបើកដំណើរការនៅតាមបណ្តាប្រទេសធំៗជាច្រើននៅជុំវិញពិភពលោក។ យ៉ាងណាក្តីក្រោយកើតមានវិបត្តិនៃជំងឺកូវីដ ១៩ ក្រុមហ៊ុនបានសម្រេចបិទអាជីវកម្មរបស់ជាបណ្ណោះអាសន្នសិន ហើយការបិទអាជីវកម្មនេះបានធ្វើឲ្យបុគ្គលិកប្រមាណជា ៩០ ០០០​ នាក់នៅជុំវិញពិភពលោកត្រូវបាត់បង់ការងារផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ newsweek

    Share This Post: