ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Gennaro Gattuso និយាយថា៖ អនាគតរបស់អ្នកចាំទី Gianluigi Donnarumma ទុកអោយក្លឹបជាអ្នកសម្រេចទៅចុះ

    BY Khmernote Media May 10, 2018
    លោក Gennaro Gattuso និយាយថា៖ អនាគតរបស់អ្នកចាំទី Gianluigi Donnarumma ទុកអោយក្លឹបជាអ្នកសម្រេចទៅចុះ

    យោងតាមសារពត៌មាន Goal បានចុះផ្សាយអោយដឹងថា៖ គ្រូបង្វឹករបស់ក្លឹប AC Milan លោក Gennaro Gattuso បានលើកឡើងថា៖ អនាគតរបស់អ្នកចាំទី Gianluigi Donnarumma ទុកអោយក្លឹបជាអ្នកសម្រេចទៅចុះ។

    អ្នកចាំទី Donnarumma បានចុះហត្ថលេខាលើកុងត្រាថ្មីរបស់គាត់កាលពីឆ្នាំមុន ដែលកុងត្រាថ្មីរបស់អ្នកចាំទីសញ្ជាតិអ៊ីតាលីជាមួយនឹងក្លឹប AC Milan នឹងបញ្ចប់នៅក្នុងឆ្នាំ 2021។ ពេលនេះទំរង់លេងរបស់អ្នកចាំទីរូបនេះគឺធ្លាក់ទំរង់លេងខ្លាំងមែនទែន ដែលធ្វើអោយក្លឹប AC Milan កំពុងតែពិចារណាអំពីអនាគតរបស់គេនៅក្នុងក្លឹប AC Milan។

    លោក Gennaro Gattuso ដែលជាគ្រូបង្វឹករបស់ក្លឹប AC Milan បាននិយាយថា៖ នៅពេលនេះ Donnarumma គឺជាអ្នកចាំទីរបស់ក្លឹប AC Milan ដដែលប៉ុន្ដែអ្វីក្រៅពីនេះគឺទុកអោយក្លឹបជាអ្នកសម្រេចទៅចុះ។ លោកគឺជាគ្រូបង្វឹក ដូច្នោះលោកត្រូវតែធ្វើអ្វីដែលក្លឹបដាក់ការងារអោយលោក។ អ្វីដែលលោកកំពុងតែព្រួយបារម្ភ នៅក្នុងពេលអនាគតអ្នកចាំទីរូបនេះអាចនឹងក្លាយជាអ្នកចាំទីដ៏សំខាន់បំផុតនៅក្នុងលោក។ ប៉ុន្ដែពេលនេះគឺរូបគេធ្វើមិនទាន់ល្អនៅឡើយដោយសារតែរូបគេនៅក្មេងពេក។ អនាគតរបស់គេទៅជាយ៉ាងណាទុកអោយក្លឹបជាអ្នកសម្រេច។ នៅក្នុងរដូវកាលនេះអ្នកចាំទីវ័យក្មេងសញ្ជាតិអ៊ីតាលីរូបនេះមិនដែលខកខានមួយប្រកួតឡើយ ប៉ុន្ដែអ្វីដែលធ្វើអោយក្លឹបខកចិត្តគឺនៅក្នុង 36 ប្រកួតរូបគេធ្វើអោយរបូតគ្រាប់បាល់ដល់ទៅ 40 គ្រាប់ឯណោះ។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay