ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសវ័យ ៥០ឆ្នាំម្នាក់បានចាប់រំលោភក្មេងស្រីអាយុត្រឹម ៩ឆ្នាំ លុះពេលចាប់ខ្លួនបានបែរប្រាប់ប៉ូលិសថា ការរួមភេទគឺជាការស្ម័គ្រចិត្ត ព្រោះក្មេងស្រីរងគ្រោះស្រលាញ់ខ្លួនពេក

    BY autoadmin June 29, 2020
    បុរសវ័យ ៥០ឆ្នាំម្នាក់បានចាប់រំលោភក្មេងស្រីអាយុត្រឹម ៩ឆ្នាំ លុះពេលចាប់ខ្លួនបានបែរប្រាប់ប៉ូលិសថា ការរួមភេទគឺជាការស្ម័គ្រចិត្ត ព្រោះក្មេងស្រីរងគ្រោះស្រលាញ់ខ្លួនពេក

    ថៃ៖ បុរសចំណាស់ម្នាក់ដែលត្រូវបានគេចោទប្រកាន់ពីបទបានចាប់រំលោភកុមារីម្នាក់បានសារភាពប្រាប់ប៉ូលិសថា គាត់មិនបានបង្ខំក្មេងស្រីរងគ្រោះឲ្យមករួមភេទជាមួយគាត់នោះទេ តែការរួមភេទនោះគឺបានកើតឡើងដោយការស្ម័គ្រចិត្តព្រោះក្មេងស្រីរងគ្រោះបានស្រលាញ់គាត់យ៉ាងខ្លាំង។ បើយោងតាមសារព័ត៌មាន bangkokpost បានឲ្យដឹងថា ករណីចាប់រំលោភក្មេងស្រីជាអនីតិជននេះបានកើតឡើងនៅក្នុងខេត្តបូរីរ៉ាំភាគខាងជើងប្រទេសថៃ ដោយជនល្មើសជាបុរសស្រវឹងខួបម្នាក់មានឈ្មោះ Prawit មានអាយុ៥០ឆ្នាំ ខណៈក្មេងស្រីរងគ្រោះទើបតែមានអាយុ ៩ ឆ្នាំប៉ុណ្ណោះ។

    ប្រភពខាងលើបានបន្តថា ក្រោយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះរួច បុរសជាជនល្មើលបានរត់គេចខ្លួនមកទីក្រុងបាងកកបាត់ ខណៈក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ព្រោះតែនាងមានរបួសនិងការឈឺចាប់នៅតំបន់ឯកជនរបស់នាងយ៉ាងខ្លាំង។ បើទោះជាជនល្មើសបានព្យាយាមលាក់ខ្លួននៅក្នុងក្រុងបាងកកក៏ដោយ ក៏ប៉ូលិសជំនាញថៃនៅតែអាចតាមចាប់ខ្លួនគាត់បានដែរ ហើយអ្វីដែលជារឿងហួសចិត្តបំផុតនោះគឺបុរសជាជនល្មើសបានប្រាប់ប៉ូលិសថា ក្មេងស្រីរងគ្រោះស្រលាញ់គាត់ និងព្រមរួមភេទជាមួយគាត់ដោយស្ម័គ្រចិត្តតែគាត់មិនបានចាប់រំលោភនាងដោយបង្ខំនោះទេ។

    យ៉ាងណាក្តី ចម្លើយសារភាពនេះគឺជារឿងដ៏ឆ្កួតលីលាបំផុតនិងមិនអាចយកជាផ្លូវការបាននោះទេ ហើយបើយោងតាមភស្តុតាងជាក់ស្តែងនិងចម្លើយរបស់ក្មេងស្រីរងគ្រោះ បុរសជាជនល្មើសត្រូវបានតុលាការថៃចោទប្រកាន់ថា បានប្រព្រឹត្តិបទល្មើសចាប់រំលោភផ្លូវភេទចំពោះក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ ហើយរូបគាត់ត្រូវតែទទួលទោសចាប់ផ្លូវច្បាប់ជាធរមានផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: