ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយចតចោលរយៈពេល ១៤ខែ យន្តហោះ​ Boeing 737 Max នឹងចាប់ផ្ដើមហោះហើរឡើងវិញថ្ងៃនេះ

    BY autoadmin June 29, 2020
    ក្រោយចតចោលរយៈពេល ១៤ខែ យន្តហោះ​ Boeing 737 Max នឹងចាប់ផ្ដើមហោះហើរឡើងវិញថ្ងៃនេះ

    យន្ដហោះ 737 MAX របស់ក្រុមហ៊ុន Boeing អាចធ្វើការហោះហើរសាកល្បងលើកដំបូងចាប់ពីថ្ងៃច័ន្ទនេះ ដែលជាជំហានដ៏សំខាន់សម្រាប់ការមានជីវិតឡើងវិញ បន្ទាប់ពីបានចតចោលអស់រយៈពេល ១៤ខែមកហើយ។ ប្រភពពីរដែលជិតស្និទ្ធនឹងករណីបានប្រាប់ AFP កាលពីថ្ងៃសុក្រថា ការហោះហើរអាចនឹងកើតឡើងនៅថ្ងៃច័ន្ទនេះ ប៉ុន្តែទាំងក្រុមហ៊ុន Boeing និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ មិនបានបញ្ជាក់ពីការហោះហើរប្រភេទណានោះទេ នៅពេលដែលគេស្នើសុំការអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យ។

    អ្នកនាំពាក្យក្រុមហ៊ុន Boeing បានប្រាប់ AFP ថា៖ «យើងបន្តធ្វើការដោយយកចិត្តទុកដាក់ក្នុងការដំណើរការយន្តហោះ 737 Max ដោយសុវត្ថិភាពឡើងវិញ។ ដូច្នេះយើងបានពន្យារពេលទៅ FAA និងនិយ័តករពិភពលោកលើដំណើរការនេះ»។ រំលឹកដែរថា Boeing 737 MAX បានចតចោលដើម្បីពិនិត្យបញ្ហាបច្ចេកទេស ចាប់តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយសារតែមានការយន្តហោះចំនួន ២ដង គឺយន្តហោះក្រុមហ៊ុន Lion Air ដែលបានសម្លាប់មនុស្ស ១៨៩នាក់ និងយន្តហោះក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ដែលបានសម្លាប់អ្នកដំណើរទាំងអស់ ១៥៧នាក់។

    ចាប់តាំងពីនោះមកក្រុមហ៊ុនអាកាសចរណ៍នានា ដែលមានយន្តហោះម៉ូដែល Boeing 737 MAX ត្រូវចតចោលដើម្បីសុវត្ថិភាពទាំងអស់ ហើយនៅក្នុងដំណើរការដ៏វែងឆ្ងាយរយៈពេល ១៤ខែ ទីបំផុតពួកគេអាចហោះហើរវិញបាន។ ប៉ុន្តែយ៉ាងណាយន្តហោះនឹងមិនអាចដឹកមនុស្សភ្លាមៗនោះទេ ដូច្នេះទើបពួកគេរៀបចំសាកល្បងការហោះហើរចំនួន ៣ថ្ងៃ នៅក្រៅទីក្រុង Seattle ដើម្បីអាចឱ្យអ្នកជំនាញប្រមូលទិន្នន័យបន្ថែមទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: