រថយន្ត

ក្រុមហ៊ុន Maseratis បញ្ចេញរថយន្ត Ghibli ស៊េរីឆ្នាំ2021 ជាប្រភេទកូនកាត់ជាលើកដំបូងបំផុតរបស់ខ្លួន

BY
autoadmin
July 17, 2020

ក្រុមហ៊ុន Maserati គ្រោងនឹងធ្វើការផ្លាស់ប្តូរជួររថយន្តរបស់ខ្លួននៅក្នុងឆ្នាំខាងមុខ ជាមួយនឹងប្រភេទជាកូនកាត់ និងអគ្គិសនី រួមជាមួយរថយន្តស្ព័រមុខមាត់ថ្មី MC20 ។ ប៉ុន្តែមុនពេលឈានដល់គោលដៅនោះ យើងនឹងឃើញក្រុមហ៊ុនអ៉ីតាលីមួយនេះបញ្ចេញរថយន្តកូនកាត់ sedan មុនគេ នោះគឺ Ghibli Hybrid ស៊េរីឆ្នាំ2021 ហើយនៅពេលក្រោយៗបន្ទាប់មកទៀត យើងនឹងបានឃើញរថយន្ត GranTurismo និងរថយន្តស្ព័រ GranCabrio ជាប្រភេទអគ្គិសនីផងដែរ។

ងាកមកមើល Ghibli Hybrid វិញវាត្រូវបានគេដឹងថា បំពាក់ដោយ powertrain កូនកាត់កម្លាំង 48វ៉ុល ដែលជាប្រភេទម៉ាស៊ីនចំណុះ 2លីត្រ ស៊ីឡាំង4 បូករួម electric supercharger ដែលជាលទ្ធផលអាចមានកម្លាំង 325សេះ និងកម្លាំងបង្វិល 332 ផោន-ហ្វីត ហើយល្បឿនស្ទុះរបស់វាពី 0-100គីឡូម៉ែត្រ ដោយប្រើរយៈពេលតែ 5.7វិនាទី ប៉ុណ្ណោះ ខណៈល្បឿនកំពូលគឺ 254គីឡូម៉ែត្រ/ម៉ោង។

ក្រុមហ៊ុន Maserati បានប្រើពណ៌ខៀវលើរត្ថុជាច្រើន ដែលអាចឱ្យយើងដឹងថារថយន្ត Ghibli មួយនេះគឺជាប្រភេទកូនកាត់។ ជាក់ស្ដែងដូចជាឡូហ្គោ Maserati នៅលើក្បាលកៅអីទាំងខាងមុខនិងក្រោយ ឡូហ្គោខាងក្រៅ ឬសូម្បីតែថាសហ្វ្រាំងរបស់វា ល ។ Maserati Ghibli Hybrid ស៊េរីឆ្នាំ2021 នឹងជំនួសម៉ូដែលស៊ីម៉ាស៊ូតរបស់វា ក៏ប៉ុន្តែគួរឱ្យស្ដាយវាគ្មានលក់ទៅទីផ្សារអាមេរិកនោះទេ។ ការផលិតរបស់ម៉ូដែលនេះគឺចាប់ពីឆមាសនេះតទៅ ហើយទំនងនឹងបោះចេញទៅតាមទីផ្សារនៅចុងឆ្នាំ2020នេះផ្ទាល់៕

 

អត្ថបទ៖ លីដា
ប្រភព៖ Motor1

Share This Post: