រថយន្ត

ញាក់សាច់ ! ទិញឡាន 570 ឆ្នាំ2015 អត់ពន្ធជិះបានជិតមួយខែ ត្រូវគយចាប់ជាប់ ឥលូវគយតម្រូវអោយបង់ពន្ធ និងប្រាក់ពិន័យ អស់ជាង10ម៉ឺនដុល្លារ

BY
Khmernote Media
July 21, 2020

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថា រថយន្តគេចពន្ធជាច្រើនគ្រឿងដែលត្រូវបានបង្ក្រាបបាននាពេលកន្លងមក នឹងត្រូវដាក់ដេញថ្លៃលក់ជាសាធារណៈ ប្រសិនបើរយៈពេល៦០ថ្ងៃទៀត ម្ចាស់រថយន្តគេចពន្ធទាំងនោះ មិនចូលខ្លួនដោះស្រាយ។

ក្នុងនោះដែរបុរសម្នាក់ជាមន្ត្រីយោធាមានឈ្មោះថា លឿង ហុង បានប្រកាសនៅលើ Facebook របស់ខ្លួនថាឈប់ទិញឡានអត់ពន្ធជិះទៀតហើយ ក្រោយពេលដែលគយតម្រូវអោយបង់ពន្ធនិងប្រាក់ពិន័យដល់ទៅជាង១០ម៉ឺនដុល្លារ។ បុរសខាងលើបានរៀបរាប់ថា៖ “ខ្ងុំលឿងហុង សូមស្បថថាថ្ងៃក្រោយនិងឈប់ទិញឡានអត់ពន្ឋជិះទៀតហើយ ឡាននេះពីរថ្ងៃទៀតគឺមួយឆ្នាំគត់ត្រូវចាប់ ។ (ឡាននេះជិះបានតែជិតមួយខែត្រូវចាប់ ) ឥឡូវត្រូវ បង់ពន្ឋ100% + ពិន័យ10% = 102303$“

Share This Post: