រថយន្ត

រថយន្តអគ្គិសនី Cybertruck របស់ក្រុមហ៊ុន Tesla កំពុងស្ថិតក្នុងដំណើរការ សម្រាប់ការផលិតក្នុងចំនួនច្រើននៅឆ្នាំ២០២២

BY
autoadmin
January 28, 2021

នៅឯសន្និសិទប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន Tesla នាយកប្រតិបត្តិលោក Elon Musk បានរាយការណ៍អំពីប្រាក់ចំណេញប្រចាំឆ្នាំដំបូងរបស់គាត់ និងបានលើកឡើងអំពីការកើនឡើងនៃការរំពឹងទុករបស់ក្រុមហ៊ុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Engadget ។ យោងតាមលោក Elon Musk បានឱ្យដឹងថា ក្រុមហ៊ុន Tesla រំពឹងថា នឹងផ្តល់ការដឹកជញ្ជូនរថយន្តភីកអាប់អគ្គិសនី Cybertruck មួយចំនួនតូចនៅក្នុងឆ្នាំ២០២១ ប៉ុន្តែការផលិតក្នុងកម្រិតបរិមាណច្រើនត្រូវបានកំណត់សម្រាប់ឆ្នាំក្រោយ។

តាមអ្វីដែលយើងបានឃើញ ក្រុមហ៊ុន Tesla មិនទាន់បានបញ្ចេញនូវរូបភាពថ្មីៗ នៃការរចនាផ្នែកខាងក្រៅនៅក្នុងឯកសាររបស់ខ្លួនទេ ប៉ុន្តែផ្នែកខាងក្នុងនៃរថយន្ត Model S/X ដែលជំនាន់ថ្មីនឹងមានបំពាក់ដៃចង្កូតដូចគំរូដើមរបស់ Cybertruck ​​ដូច្នេះហើយត្រកូល Model ទំនងជានឹងផលិតឡើងបែបនេះ។

លោក Musk និយាយថា ការរចនាត្រូវបានធ្វើរួចរាល់ ហើយក្រុមហ៊ុន Tesla នឹងមិនរចនាចុះឡើងម្ដងទៀតទេ ដូច្នេះយើងប្រហែលជាត្រូវមើលកំណែចុងក្រោយក្នុងពេលឆាប់ៗនេះ។ តម្លៃសម្រាប់ Cybertruck ម៉ូទ័រ ១ មានតម្លៃចាប់ផ្តើមពី ៣៩,៩០០ ដុល្លារ ហើយសម្រាប់អ្នកដែលស្រឡាញ់វាខ្លាំងអាចដាក់ ១០០ ដុល្លារ សម្រាប់ការកកមុនពីឥឡូវនេះបាន៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: