រថយន្ត

យន្ដហោះអគ្គិសនី Spirit of Innovation របស់ក្រុមហ៊ុន Rolls Royce បានបំបែកកំណត់ត្រាជាយន្តហោះមានល្បឿនលឿនបំផុតក្នុងពិភពលោក

BY
autoadmin
November 23, 2021

ត្រឹមរយៈពេលតែ ២ខែ បន្ទាប់ពីការហោះហើរលើកដំបូងរបស់ខ្លួន យន្តហោះធុនតូច «Spirit of Innovation» របស់ Rolls-Royce បានឈានដល់កំណត់ត្រាថ្មីមួយទៀត ជាមួយនឹងល្បឿនអតិបរមា 387.4 MPH (623 គីឡូម៉ែត្រ/ម៉ោង) ដែលនេះបញ្ជាក់ថា វាគឺជាយន្តហោះអគ្គិសនី មានលឿនបំផុតនៅលើពិភពលោក។ យន្ដហោះនេះក៏អាចមានល្បឿ 345.4 MPH លើផ្លូវ 3 គីឡូម៉ែត្រ និងរយៈកម្ពស់ 3,000 ម៉ែត្រ ក្នុងរយៈពេល 202 វិនាទី។ កំណត់ត្រានេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែប្រសិនបើល្បឿន 345.5 MPH ត្រូវបានបញ្ជាក់មែននោះ គឺវានឹងផ្តួលកំណត់ត្រាបច្ចុប្បន្នរបស់យន្តហោះ Extra 330LE របស់ក្រុមហ៊ុន Siemens ដែលមានល្បឿន 213 MPH ។

ក្រុមហ៊ុន Rolls-Royce (ខាងអាកាសចរណ៍ មិនមែនក្រុមហ៊ុនរថយន្ត) បានធ្វើការសាកល្បងយន្តហោះនេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ហើយខ្លួននឹងបញ្ជូនការសាកល្បងទៅ Fédération Aéronautique Internationale (FAI) ដែលជាស្ថាប័នទទួលបន្ទុកលើកំណត់ត្រាអាកាសចរណ៍ពិភពលោក។ ប្រសិនបើយន្តហោះនេះបានទទួលការបញ្ជាក់ពី FAI ល្បឿនលឿនបែបនេះវាពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ អ្វីដែលសំខាន់គឺយន្ដហោះនេះ ទើបតែត្រូវបានគេបើកសាកល្បងដំបូងកាលពីខែកញ្ញា ដូច្នេះវានៅមានពេលវេលាច្រើនទៀតក្នុងការកែតម្រូវបន្ថែម ដែលនឹងអាចធ្វើឱ្យល្បឿនវាលឿនជាងនេះបាន។

យន្តហោះ Spirit of Innovation គឺជាយន្តហោះបែបបុរាណ (ចង្កូតនៅខាងក្រោយ) ជាមួយនឹងដំបូលដែលរុញថយក្រោយ ហើយមើលទៅលឿនដូចហោះ។ វាត្រូវបានបំពាក់ដោយម៉ូទ័រ 400 kW (535 HP) 750 វ៉ុល។ ក្រុមហ៊ុន Rolls-Royce បាននិយាយថា ខ្លួនប្រើប្រាស់នូវកញ្ចប់ថ្មដែលមានថាមពលខ្លាំងបំផុត  ដែលមិនធ្លាប់មាននៅក្នុងលំហអាកាសពីមុនឡើយ ជាមួយនឹងទំហំថ្ម 6,480 cells ។ យ៉ាងណាក៏ដោយ យន្តហោះអគ្គិសនីគឺមិនសម្រាប់ការបើកបរផ្លូវឆ្ងាយនោះទេ គឺសម្រាប់ការបើកបរត្រឹមរយៈពេល ៣០ នាទី ប៉ុណ្ណោះ ឬច្រើនជាងនេះតិចតួច៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: