រថយន្ត

Lexus បង្ហាញគំរូរថយន្ត RZ 450e រត់ដោយកំលាំងអគ្គិសនីសុទ្ធ ហើយត្រូវបានគេប៉ាន់ស្មានថាអាចជិះបាន 600គីឡូម៉ែត្រ ពេលសាកថ្មមួយពេញ

BY
Khmernote Media
April 8, 2022

ការទន្ទឹងរង់ចាំយ៉ាងយូរវាបានមកដល់ហើយ ដោយស្តេចឡានជប៉ុន Lexus បានបង្ហាញគំរូរថយន្តថ្មីរបស់ខ្លួន ដែលប្រើប្រាស់កំលាំងអគ្គិសនីសុទ្ធ ដោយវានឹងត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ ទោះជាយ៉ាងណាក្តី Lexus បានបង្ហាញរូបភាពផ្នែកខាងក្នុងរថយន្តដែលវាប្រើប្រាស់ការរចនាចង្កូតបែប Yoke-Style រឺ Knight Rider។

Lexus RZ 450e ត្រូវបានគេរចនាឡើងតាមបែប aerodynamic រឺគេហៅថា កាត់បន្ថយទំនាញខ្យល់ ដោយវាបានធ្វើអោយរថយន្តបើកបរបានល្បឿនលឿន និងប្រើប្រាស់កំលាំងថាមពលតិច។ Lexus RZ 450e គឺជារថយន្តម៉ូដែលដំបូងបំផុតរបស់ Lexus ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ហើយវាក៏ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមឡើងរបស់ Toyota group’s EV dedicated e-TNGA ដោយវាផលិតឡើងតាមការប្រើប្រាស់បច្ចេកវិទ្យារបស់ Toyota’s bZ4x និង Subaru twin និង Solterra ដោយគ្រាន់តែផលិតឡើងដោយមានលក្ខណៈប្រណិត តាមគោលការណ៍របស់ម៉ាកសញ្ញា Lexus តែប៉ុណ្ណោះ។

កំលាំងថាពលដែលបានបំពាក់លើរថយន្តមួយនេះគឺវាប្រើប្រាស់ម៉ូទ័រចំនួន២ ដោយបំពាក់នៅកង់ផ្នែកខាងមុខនិងខាងក្រោយ រឺហៅថា AWD លាយបញ្ចូលគ្នាជាមួយនឹងប្រព័ន្ធ Lexus Direct4 System ដោយគំរោងរបស់វាត្រូវបានគេបង្ហើបអោយដឹងថាបំពាក់ថាពលផលថ្មទំហំ 90 KWh ដែលផ្តល់អោយការបើកបរបានរយៈចំងាយ 600 គីឡូម៉ែត្រ។ ទោះជាយ៉ាងណាក្តីវាមិនទាន់ត្រូវបានប្រកាសជាផ្លូវការនោះទេ ដោយយើងនឹងរង់ចាំមើលការប្រកាសជាផ្លូវការនៃ រថយន្ត Lexus RZ 450e នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ៕

Share This Post: