សង្គម

សូមប្រយ័ត្ន! បុរសម្នាក់បើករថយន្តតាមផ្លូវពេលយប់ ត្រូវក្មេងទំនើងគប់មួយពូថៅចំកញ្ចក់ខាងមុខ សំណាងមិនធ្លុះចំតៃកុង

BY
Khmernote Media
November 11, 2022

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីជនសង្ស័យបានធ្វើសកម្មភាពគប់កញ្ចក់ឡានអ្នកដំណើរតាមដងផ្លូវនៅខេត្តបាត់ដំបង បង្កភាពឥតសណ្តាប់ធ្នាប់ និងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់អ្នកបើកបរឆ្លងកាត់តំបន់​ភ្នំសំពៅ នៅពេលយប់។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sok Chanveasna បានឲ្យដឹងថា៖

«សូម​សំណូមពរ​លោក​ស្នងការ​ខេត្ត​បាត់ដំបង ជួយ​ពិនិត្យ​មេីល​ក្មេង​ទំនើង​ដែល​តែង​តែ​គប់​កញ្ចក់​ឡាន​​ នៅ​ភ្នំសំពៅ មួយម៉ោងមុននេះ​គេបានគប់​កញ្ចក់​ឡាន​របស់​ខ្ងុំ សំណាងហើយមិនបានត្រូវលើតាកុងឡាន បងៗដែលបើកបរយប់សូមប្រយ័ត្នទាំងអស់គ្នាផង សូមអរគុណ🙏🏻🙏🏻»

Share This Post: