សង្គម

វត្តអារាមមួយនៅខេត្តតាកែវ ប្រកាសផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃរយៈពេល៣ថ្ងៃ ដល់ប្អូនៗត្រូវប្រឡងបាក់ឌុបដែលមានជីវភាពខ្វះខាត

BY
Naren
November 29, 2022

(តាកែវ)៖ ថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេស អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបំលាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្នដើម្បីចូលរួម ការប្រឡង។

ដូច្នេះហើយថ្មីៗនេះវត្តសីហរតនារាម ដែលមានទីតាំងនៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រកាសថានឹងផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃរយៈពេល៣ថ្ងៃ ដល់ប្អូនៗត្រូវប្រឡងបាក់ឌុបដែលមានជីវភាពខ្វះខាត មិនមានលទ្ធភាពជួលបន្ទប់ស្នាក់នៅអំឡុងពេលប្រឡង។ នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក ព្រះមង្គលទិព្វលោកមុនី យន វាសនា ជាព្រះគ្រូចៅអធិការវត្តសីហរតនារាម។

លោកចៅអធិការវត្ត បានបង្ហោះសារយ៉ាងដូច្នេះថា «ត្រៀមខ្លួន ប្អូនៗ កូនៗ ប្រឡង បញ្ចប់ថ្នាក់ទី១២ (ប្រឡងបាក់ឌុប) វត្តសីហរតនារាម រួមចំណែកមួយផ្នែក សម្រាប់កន្លែង ស្នាក់នៅ ទឹកភ្លើង ចំពោះ ប្អូនៗកូនៗ ក្រីក្រ ទីដាច់ស្រយាល ខ្វះខាតលទ្ធភាពថវិកាដើម្បីជួល បន្ទប់៣យប់ ៣ថ្ងៃ វត្តសីហរតនារាម អនុញ្ញាតឱ្យស្នាក់នៅ (free )។ ដោយសេចក្ដីស្រឡាញ់ រីករាយ ពេញចិត្ត ញញឹម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងសង្គមជាតិយើង ជាទំពាំងស្នងឫស្សីសម្រាប់ គ្រួសារយើង ប្រទេសជាតិយើង ទូរស័ព្ទ :012 937 950,097 91 88 674 អរគុណដោយរីករាយអរគុណសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ»៕

Share This Post: