សង្គម

រួសរាន់ចុះឈ្មោះណា! ក្រសួងទេសចរណ៍ប្រកាសពី វគ្គបណ្តុះបណ្តាលភាសាចិនកម្រិតដំបូង ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ

BY
Naren
November 30, 2022

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសពីវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃលើថ្នាក់ភាសាចិនកម្រិតដំបូង តាមប្រព័ន្ធអនឡាញតាមរយៈប្រព័ន្ធអនឡាញ។

ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតដំបូងដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលខាងលើ នឹងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២តទៅ។

អ្នកទាំងអស់គ្នា អាចធ្វើការចុះឈ្មោះសិក្សា និងវាយតម្លៃសមត្ថភាពដែលពាក់ព័ន្ធជំនាញខាងលើតាមរយៈអាសយដ្ឋានគេហទំព័រ www.tptd.org ទំនាក់ទំនងតាមតេឡេក្រាម៖ 078899919, 015511116 លេខកូដថ្នាក់៖ C-28-6 សិក្សារៀងរាល់ថ្ងៃអង្គារ វេលាម៉ោង 5:30 ល្ងាច ដល់ម៉ោង 06:30 ល្ងាច

របៀបចុះឈ្មោះ៖

របៀបចូលរៀន៖

Share This Post: