សង្គម

ទោះគ្មានសម្ភារៈសិក្សាគ្រប់គ្រាន់ ក៏កុមារាម្នាក់នេះនៅតែខិតខំរៀនសូត្រ រហូតទទួលបានបណ្ណសរសើរចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំ

BY
Naren
November 30, 2022

(បន្ទាយមានជ័យ)៖ កុមារាម្នាក់ ធ្វើឱ្យមហាជនស្ងើចសរសើរ និងអាណិតអាសូរជាខ្លាំង ស្ថិតនៅក្នុងភាពខ្វះខាតជាខ្លាំងគ្មានសម្ភារៈរៀនសូត្រគ្រប់គ្រាន់ ក៏កុមារាម្នាក់នេះនៅតែរៀនពូកែ ទទួលបានបណ្ណសរសើរចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំ ក្នុងសាលាបឋមសិក្សាសូភី ដែលមានទីតាំងនៅ ភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Vladimir Putok’k បានឱ្យដឹងថា៖ «គ្មានស្បែកជើង គ្មានឡេវអាវតែមានបណ្ណសរសើរចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំ សិស្សសាលាបឋមសិក្សាសូភី ភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ដោយឃើញថាមានបងប្អូនសួររកលេខទូរសព្ទ័និងអាសយដ្ឋានរបស់ប្អូនប្រុសខ្ញុំសូមដាក់បន្ថែមនៅខាងក្រោមនេះ0713848856។ ប្អូនប្រុសរស់នៅភូមិគោកចក ឃុំសុភី ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយរស់នៅជាមួយលោកយាយចាស់ ឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ ឬអាចទាក់ទងមកខ្ញុំបាទផ្ទាល់ខ្ញុំបានត្រូវត្រឡប់ទៅជួបគាត់ម្ដងទៀតព្រោះមានបងប្អូនផ្ញើជាសម្ភារៈសិក្សានិងរបស់របរប្រើប្រាស់មួយចំនួននិងថវិកាផងដែរ»៕

Share This Post: