PR

ដល់វគ្គពុះកញ្ជ្រោល! Coach ទាំងបីដឹកដៃកូនក្រុមរៀងៗខ្លួនត្រៀមសម្រាប់ការផ្សាយផ្ទាល់

BY
Naren
November 30, 2022

(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ បានបញ្ចប់វគ្គ The Battles មួយទៀតហើយ ដែលត្រៀមចាប់ផ្តើមចូលវគ្គ Live Show នៅថ្ងៃសៅរ៍ សប្តាហ៍នេះតែម្តង។ ក្នុងសប្តាហ៍ដំបូងនៃវគ្គ Live Show ដែលនឹងត្រៀមចូលមកដល់នេះ Coach នីមួយៗនៅសល់កូនក្រុមតែ៨រូបប៉ុណ្ណោះក្នុងមួយក្រុម។ ពោលគឺសរុបមានចំនួនប្អូនៗកុមារចំនួន២៤រូប ដែលនឹងមានវត្តមានក្នុងវគ្គ Live Show សប្តាហ៍ទី១នេះ។

គួរបញ្ជាក់ផងដែរថា វគ្គ Live Show នេះនឹងធ្វើឡើងនៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉លសែនសុខ ជាន់ទី២ ហើយសំបុត្រសម្រាប់ចូលទស្សនាផ្ទាល់មានតម្លៃ ២ម៉ឺនរៀល ដែលមានដាក់លក់នៅហាង កាហ្វេ ហង្សមាស មានទីតាំងនៅមុខស្ទូឌីយោផ្ទាល់ ឬក៏អាចរកជាវបាននៅក្រុមហ៊ុន ហង្សមាស វីដេអូ ខាងលិចផ្សារអូឬស្សី។

រង់ចាំទស្សនាទាំងអស់គ្នាថាតើ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី3 វគ្គ Live Show សប្ដាហ៍ទី 1 នឹងមានទស្សនីយភាពអស្ចារ្យយ៉ាងណាខ្លះ?

Share This Post: