ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីនាឡិកាអាស៊ានចំនួន២៥គ្រឿងដែលចំណាយជាងកន្លះលានដុល្លារសម្រាប់ការផលិត រដ្ឋាភិបាលពុំបានចំណាយសូម្បីតែមួយសេន

BY
Naren
December 22, 2022

(ព្រះសីហនុ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីនាឡិកាអាស៊ានចំនួន២៥គ្រឿងដែលចំណាយជាងកន្លះលានដុល្លារសម្រាប់ការផលិត រដ្ឋាភិបាលពុំបានចំណាយសូម្បីតែមួយសេន ដែលជាការចំណាយនិងផលិតដោយក្រុមហ៊ុនឯកជនមួយដែលសម្តេចមិនទាន់បញ្ចេញឈ្មោះ។ សម្តេចតេជោបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «នាឡិកាអាស៊ាន ជាកាដូ ជូនមេដឹកនាំ ដែលចូលរួមប្រជុំ ផលិតតែ២៥គ្រឿង ស្របពេលប្រជាជនកម្ពុជាមានមោទកភាព ក៏មានគេថាបង្ហិន​បង្ហោចលុយ តែខ្ញុំសូមជម្រាប រដ្ឋាភិបាលមិនបានចំណាយមួយសេន នេះជាបច្ចេកវិទ្យានៃក្រុមហ៊ុនមួយក្នុងស្រុករបស់យើង ដែលគេបានបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការផលិតនាឡិកា។ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថានាឡិកាមួយគ្រឿងជាង២ម៉ឺនដុល្លារ ហើយជាការផលិតពិសេសមានតែ២៥គ្រឿងប៉ុណ្ណោះ ដោយចំណាយជាងកន្លះលានដុល្លារសម្រាប់ការផលិត៕

Share This Post: