Der Daily

(DER DAILY) ចុងឆ្នាំនេះហើយមិនដឹងថាដើរលេងនៅណាមែនអត់? អាចមកលេងកម្សាន្តនៅបរិវេណសួន យូរ៉ូផាក បុរី ប៉េង ហួត (បឹងស្នោ) ដែលរៀបចំរហូតដល់ចុងខែធ្នូតែម្តង

BY
Naren
December 25, 2022

(ភ្នំពេញ)៖ ចុងឆ្នាំនេះ តើលោកអ្នកមានគម្រោងទៅកម្សាន្តនៅទីណាដែរឬទេ? ប្រសិនបើមិនទាន់តោះនាំក្រុមគ្រួសារ មិត្តភក្តិ មនុស្សពិសេស មកកម្សាន្តក្នុងកម្មវិធីដ៏សប្បាយចុងឆ្នាំ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐚𝐧𝐝 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 ដែលធ្វើឡើងរហូតដល់៩ថ្ងៃឯណោះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ) នៅបរិវេណសួន យូរ៉ូផាក បុរី ប៉េង ហួត (បឹងស្នោ)។

កម្មវិធីចុងឆ្នាំនេះមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជាក្រុមតន្រ្តី Acoustic, ក្រុមភ្លេងបែប Classic, ក្រុមរាំ ក្រុមតន្រ្តីក្បួនដង្ហែ ការចែកស្ករគ្រាប់ពីតាណូអែល ការសម្តែងសៀក ជាពិសេសនាពេលរាត្រីមានការបំភ្លឺភ្លើងពណ៌ស្អាតៗ និងមានស្តង់អាហារ លក់ទំនិញជាច្រើនមុខ យើងអាចដើរកម្សាន្តក្រោមព្រិល ស្តាប់ចម្រៀងបណ្តើរ ហើយទិញកាដូជូនមនុស្សជាទីស្រលាញ់បានទៀតផង៕

តោះមកទស្សនាវីដេអូដែលក្រុមការងារ DER DAILY បានផ្តិតយកទិដ្ឋភាពនៅក្នុងកម្មវិធីមួយនេះនៅខាងក្រោម

Share This Post: