សិល្បៈ

នាយគ្រឿន រងការរិះគន់ខ្លាំង ពីសំណាក់មហាជន ក្រោយយកសត្វឆ្មាមកសម្តែង ហើយធ្វើសកម្មភាពបែបនេះ

BY
srey nuch
February 7, 2023

រាជធានីភ្នំពេញ៖ មហាជនពិតជាបានស្គាល់រួចទៅហើយពីតារាកំប្លែង នាយគ្រឿន ដែលជាតារាកំប្លែងមួយរូបតែងតែបង្កភាពសប្បាយរីករាយឱ្យមហាជន សើចសប្បាយក្អាកក្អាយ និងល្បីខ្លាំងក្នុងប្រទេស។ កាលពីពេលថ្មីៗនេះ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ផ្ទុះការរិះគន់យ៉ាងខ្លាំង លើសកម្មភាពរបស់ នាយ គឿន សម្ដែងលេងយួរសត្វឆ្មា នៅក្នុងកម្មវិធីមួយឈ្មោះ កម្មវិធី១៦៨យប់ ដែលសកម្មភាពនេះ ធ្វើឱ្យមហាជនមួយចំនួន មិនពេញចិត្តទាល់តែសោះ ជាពិសេសអ្នកស្រលាញ់សត្វ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Pets Cambodia នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ សរសេរយ៉ាងដូច្នេះថា៖ “ដំបូងគិតថាខ្ជិលទើស ខានផូសរួបយូរហើយ។ តែថ្ងៃនេះសុំទើសតិចហើយ ព្រោះ មើលទៅវាដូចជាជ្រុលពេក គិតអីរាល់ថ្ងៃនឹង? ចង់ល្បី? ខ្លាចបាត់ឈ្មោះ? ខ្លាចគេ ភ្លេច? ឬចង់ល្បីដោយសារសត្វ? មនុស្សបើគិតឃើញតែ១ជ្រុងព្រោះតែខ្លួនចង់ល្បី ចង់បានលុយពេកធ្វើរឿងដែលថោកទាបជារឿងកំប្លែងនោះគេមិនហៅថាមនុស្សទេ វាចូលលក្ខណៈថោកជាងសត្វទៅទៀត។ ចូលគិតមុនគូរ ” >

Share This Post: