សិល្បៈ

ម៉ៅ ហាជី រងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទ យកទំនុកភ្លេងព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក remix ខូចទម្រង់ដើម

BY
srey nuch
March 7, 2024

រាជធានីភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀង ម៉ៅ​ ហាជី​ ដែលត្រូវបានមហាជនស្គាល់ថា ជាតារាចម្រៀងដែលមានទឹកដមសំឡេងធ្ងន់ បានបង្ហាញបទចម្រៀងថ្មីមួយបទ យកទំនុកភ្លេងតាមបទ «ដែនដីខ្មែរប្រែថា សុវណ្ណភូមិ » របស់ព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក remix ខូចទម្រង់ដើម កំពុងរងការរិះគន់យ៉ាងចាស់ដៃពីមហាជន។

ក្នុងនោះក៏ឃើញមានគណនីហ្វេសប៊ុកមួយឈ្មោះ អាចារ្យធំ នគររាជ បានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង និងបានលើកឡើងយ៉ាងដូច្នេះថា៖ «ព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន-ណាត “ដែនដីខ្មែរប្រែថា សុវណ្ណភូមិ…” មិនមែនដែនដីខ្មែរប្រែថាគ្រឿងស្រវឹងប្រមឹកទេ។ បទជាតិមួយទាំងមូលដែលត្រូវតម្កល់ដោយការគោរព និងបណ្ដុះគំនិតជាតិនិយម បែរជាថ្លើមធំហ៊ានប្រមាថ។ » អាចារ្យធំ នគររាជ ក៏បានស្នើទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យជួយអន្តរាគមន៍ចំពោះករណីនេះផងដែរ ៕

ប្រភព៖ អាចារ្យធំ នគររាជ

Share This Post: