PR

ញ៉ាក់សាហាវ! ហង្សមាស​ បញ្ចេញបទថ្មី​ ទេព​ ពិសិដ្ឋ​ Rap យ៉ាងឡូយ​ MV ក៏រឹតតែអ៊េមខ្លាំង

BY
Khmernote Media
March 8, 2023

យប់មិញនេះ​ ផ​លិតកម្មរស្មីហង្ស​មាស​បានបញ្ចេញគ្រាប់ពេជ្រផ្នែកចម្រៀង​ Rap ធ្វេីឲ្យគ្រប់គ្នាបេីកភ្នែកធំៗ​ មិននឹកស្មានថាគ្រាប់ពេជ្រម្នាក់នេះមានសមត្ថភាពល្អយ៉ាងនេះ។

តារាចម្រៀងវ័យក្មេង ទេព​ ពិសិដ្ឋ​ បានវិវឌ្ឍន៍ខ្លួនបានយ៉ាងគួរឲ្យស្ញេីញសរសេីរ​ តាមរយៈបទ​ Money ដែលទេីបនឹងចេញក្តៅៗយប់មិញនេះ​ ធ្វេីឲ្យមហាជនជាច្រេីនបានងាកមកចាប់អារម្មណ៍លេីម្ចាស់ពាន​ The Voice Kids Cambodia រូបនេះយ៉ាងខ្លាំង។

មតិរាប់ពាន់នៅលេីវីដេអូបទចម្រៀងថ្មីនេះ​ ទេព​ ពិសិដ្ឋ​ បានទទួលការសរសេីរមិនដាច់ពីមាត់ថាពិតជាមានសមត្ថភាព​ពេញដោយគុណភាព​ ដែលចម្រៀងបែប​ Rap លោកខាងលិចនេះមិនមែនចេះតែអាចធ្វេីបានល្អដោយងាយស្រួលឡេីយ​។

ងាកមក​មេីលទៅលេីគុណភាព​ MV ក៏រឹតតែឡូយសមពេញទីជាមួយនឹងបទចម្រៀងទៅទៀត​ មេីលហេីយអាចនិយាយបានថាមិនចាញ់​ MV បរទេសឡេីយ​៕

Share This Post: