សិល្បៈ

ព្រឺសម្បុរណាស់! Teaser បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» រំលេចផ្ទាំងទស្សនីយភាពជាច្រើនបែប ឃើញហើយរំភើបនិងអស្ចារ្យមែនទែន

BY
Liny Chan
March 30, 2023

កាលពីពេលថ្មីៗនេះ ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងមួយចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» សម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យ៉ាងណាមិញ មុននេះបន្តិចបទចម្រៀងមួយនេះ បានចេញ
Teaser ហើយ គ្រាន់តែឃើញភ្លាមរំភើប និងព្រឺសម្បុរមែនទែន។

ក្រៅពីទំនុកច្រៀងដែលមានពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរ និងបទភ្លេងពីរោះរណ្ដំចិត្តហើយនោះ MV របស់ចម្រៀងមួយបទនេះក៏មិនធម្មតាដែរ ដោយគ្រាន់តែចេញ Teaser មកភ្លាមធ្វើឱ្យមហាជនលាន់មាត់សរសើរ និងរំភើបជាខ្លាំង ចំពោះភាពអស្ចារ្យដែលបង្ហាញពី វប្បធម៌ ប្រាសាទសិលា ភាពរុងរឿងរបស់ប្រទេសកម្ពុជា រំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗ រួមបញ្ចូលជាមួយនឹងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។ អ្វីដែលកាន់តែពិសេសនោះ គឺទស្សនីយភាពដ៏អស្ចារ្យដោយមាននារីរាំជិត ១ពាន់នាក់អមកំពូលតារាចម្រៀង ៤ដួង។

គួរបញ្ជាក់ផងដែរថា បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ ដោយមានការចូលរួមច្រៀងពីកំពូលតារាចម្រៀង ៤រូបរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា។ សូមទស្សនាវីដេអូ Teaser នៅខាងក្រោម៖

Share This Post: