សិល្បៈ

បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ល្បីដល់ ជនបរទេស

BY
Liny Chan
April 7, 2023

បទស្រឡាញ់អ្វីដែលខ្មែរមាន ដែលបង្ហាញការពិតពីកម្ពុជា ជាមួយអត្ថន័យដ៏ជ្រាលជ្រៅពិរោះរណ្ដំបាននឹងកំពុងផ្អើលល្បីល្បាញសាទររីករាយជាមួយមោទនភាពរបស់កម្ពុជា ពីប្រជាជននៅបណ្ដាប្រទេសមួយចំនួន។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃនេះ ក្រោយផលិតកម្ម Galaxy Navatra បញ្ចេញវីដេអូចម្រៀងខ្លី MV Teaser បទស្រឡាញ់អ្វីដែលខ្មែរមាន ទទួលបានប្រជាប្រិយភាពចំណាប់អារម្មណ៍ខ្លាំងមែនទែន ចំពោះស្នាដៃដ៏ចំណានជាមួយទស្សនៈវិស័យវែងឆ្ងាយបង្ហាញអ្វីដែលកម្ពុជាមាន ផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ឲ្យកាន់តែច្បាស់ពីកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។

បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ត្រូវបានគេមើលឃើញថា កំពុងមានការផ្សព្វផ្សាយពេញបណ្តាញសង្គមនានា ក្នុងនោះក៏មានជនបរទេសមួយចំនួនក៏លើកយកមកធ្វើ Reaction និងរាំតាមចង្វាក់ភ្លេងដែលរំលេចពីជ្រុងផ្នែកខ្លះនៃវប្បធម៌ សម្តែងការកោតសរសើរចំពោះស្នាដៃផលិត ពិសេសសមទ្ធផលដ៏អស្ចារ្យរបស់កម្ពុជា។

ជាមួយគ្នាផងដែរអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺមានឆាណែល យូធូប នៅតាមបណ្តាលប្រទេសជាប់កម្ពុជា បានយក trailer បទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» យកមកធ្វើ Reaction ។

ថ្មីៗនេះ ជនបរទេស ៣រូប ជ្រើសរើសយក”បទស្រឡាញ់ដែលខ្មែរមាន” មកធ្វើការរាំតាមចង្វាក់ភ្លេង ជាមួយនឹងទឹកមុខញញឹមពេញចិត្ដរីករាយជាមួយបទ សម្រាប់អមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះ នាខែមិថុនាខាងមុខមួយបទនេះដែលយ៉ាងពិសេសពីផលិតកម្ម Galaxy Navatra។ បទចម្រៀង”ស្រឡាញ់អ្វីដែលខ្មែរមាន” ពួតដៃគ្នាច្រៀងដោយកំពូលតារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជា គឺឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម និងកញ្ញា តន់ ច័ន្ទសីម៉ា ដែលនិពន្ធពីអ្នកនិពន្ធឆ្នើមៗផងដែរ៕

@ydcpoipet2022 #ស្រឡាញ់អ្វីដែលខ្មែមាន🥰🥰🥰 #ydcpoipet #teacher #khmer ♬ សំឡេងដើម – ydcpoipet

Share This Post: