សិល្បៈ

មិនធម្មតា! បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ល្បីដល់ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសអាស៊ានទាំង10 ត្រឹម 24ម៉ោងមានអ្នកទស្សនាដល់ទៅ 9លាននាក់

BY
Liny Chan
April 11, 2023

ផលិតកម្ម Galaxy Navatra មុននេះបន្តិចបានឱ្យដឹងថា បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ឬជាភាសាអង់គ្លេសចំនងជើងថា «Cambodia Pride» បានផ្សព្វផ្សាយទៅលើប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសអាស៊ានទាំង 10ប្រទេស ដែលធ្វើឲ្យមានអ្នកចូលទស្សនាច្រើនបំផុត ពោលគឺក្នុងរយៈពេលត្រឹម24ម៉ោង មានអ្នកទស្សនាដល់ទៅ ៩លាននាក់។

នៅពីក្រោយសមិទ្ធផលនេះ គឺជាការសាមគ្គីរួបរួមដ៏ធំមួយ ដែលមានការចូលរួមគ្រប់គ្រងការផលិត៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
និពន្ធMelody និងទំនុកច្រៀង៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧកញ៉ា យឹម លោក សុខ កឧត្តម ខេមរៈ ភារុណ ជំនោរ លោក ខាំ ភូរិ ដោយមានជំនួយការផលិតជាច្រើនរូបដូចជា ឯកឧត្តម ជា លីសែ លោកស្រី យឹម សុជាតា លោក ហុង រស្មី លោក សាក់ ធារិទ្ធ និងលោក ឃួន សិទ្ធិស័ក្តិ។

ជាមួយគ្នានេះដែរ ក៏មានការចូលរួម និពន្ធបទភ្លេង ដោយលោក ឈិត តេងរិទ្ធ ផ្គុំបទភ្លេង៖ Tempo tris ,Mixing ដោយ ណុំ ចាន់រតន , Mastering ដោយ NUMAN។ ចំពោះទស្សនីយភាពដ៏អស្ចារ្យ ត្រូវបានដឹកនាំសម្តែងដោយលោក Jeudy-Rawyer & Jonathan ,Producer ដោយ រាជ ម៉ានុត ,Line Producer: ឈន ពិសិដ្ឋ ,1st AD: តេង​ រក្សា, 2nd AD: យ៉ែម វណ្ណធារ៉ា។ បទនេះ មានការចូលរួមច្រៀងពីកំពូលតារាចម្រៀង ៤រូបរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា។

ហើយត្រូវបានដឹកនាំថតដោយលោក សុខ ដាន់ & ភួង សុខភារិន ,1st Drone Pilot: ម៉េង គីមឡុង, 2nd Drone Pilot: គីមហាន ពុទ្ធា ,Drone Assistants: ផល យឿង & ហេង សក្ដា ,Camera Operator: ដួង ចំណាប់ & បុត្រ មករា & Harvin G.Bangcaya, Focus Puller: ង៉ូវ បូរិទ្ធ-ថា សុីហាវ & សឹម រ៉ាសី។

ទន្ទឹមនឹងនេះ ក៏មានជំនួយការថតលោក ង៉ូវ បូរិទ្ធ-ឃ្លោក ចំរ៉ុង-ឆុន ច័ន្ទតារ៉ាឌី-ប៉ុន ច័ន្ទណារ៉ា-ប៊ុន ថង-ឃី វុថេង-ម៉េនដារ៉ា-តឿ តុង & ស៊ុម ឬទ្ធី ផ្នែកកាត់ត ដោយ Jeudy-Rawyer & Zack ,កែពណ៌៖ M-FREE ,DIT ដោយ Rith Vincenzo & Ngoun LyHakHeang។ ប្រធានបច្ចេកទេសភ្លើង៖ ថា ឃា និងជំនួយការផ្នែកភ្លើង៖ យិន ណែម & ឃួន សុខលាង ,ក្រុមភ្លើង៖ Sok Dy Team & ST Team ,Camera Supplier: Hau Tran ,Lighting Supplier: Sok Dy Lighting & ST Lighting , Art Director: ម៉ុក សំបូរ, ដេគ័រ ដោយ សុវណ្ណ ឧត្តម-ថៃ សេង & វ៉ា ឃីម ,Make Up ដោយ KINO Team ,ទីតាំង & Production ដោយ សឹង សុជាតិ ,Production Crew ដោយ សុ វាសនា-រ៉ា ម៉ន-ធី សុខម៉េង-ហុង វាន់ឌី-អាត ស៊ូម៉េង & សុ ឃុម និង BTS ដោយ KATE TEAM។

គួរម្លឹកជូនថា បទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» ដែលត្រូវបានចាត់ទុកថាជា បទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ ២០២៣នេះ។ បទចម្រៀងនេះ ទទួលបានការគាំទ្រ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនមិនត្រឺមតែនៅក្នុង បទនេះក៏ល្បី បរទេសយកមករាំត្រាប់តាម ពិសេសនោះ ល្បីដល់សារព័ត៌មាន និង Youtuber បរទេសល្បីៗលើកយកមកកោតសរសើរពីប្រទេសកម្ពុជា៕

Share This Post: