PR

គណៈកម្មការថ្មីទាំង3 សុគន្ធ និសា, ហ្សូណូ, សុខ សីឡាលីន ត្រៀមបង្ហាញខ្លួនក្នុងកម្មវិធី Cambodian Idol Junior រដូវកាលទី2 ក្នុងរាត្រីនេះ!

BY
Liny Chan
May 13, 2023

កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីដែលធ្លាប់មានមួយរដូវកាលមកហើយក្នុងប្រទេសកម្ពុជាយើង ពេលនេះ Cambodian Idol Junior ត្រលប់មកជាថ្មីក្នុងរដូវកាលទី2 ដែលនឹងចាក់ផ្សាយវគ្គដំបូងសប្តាហ៍ដំបូងក្នុងរាត្រីនេះហើយ។


 
ពិតជាភ្ញាក់ផ្អើលនិងគួរឲ្យចាប់អារម្មណ៍បំផុតនោះ កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីរន្ទឺមួយនេះ បានត្រលប់មកជាមួយនឹងគណៈកម្មការថ្មីទាំង3រូបតែម្តង។


 
កំពូលតារាចម្រៀងដ៏ល្បីពោពេញដោយបទពិសោធន៍ អ្នកនាង សុគន្ធ នីសា លោក ហ្សូណូ និង កញ្ញា សុខ សីឡាលីន បានត្រៀមខ្លួនយ៉ាងមុតមាំសម្រាប់កម្មវិធីលំដាប់ពិភពលោកមួយនេះ។


 
ចាំមើលថាតើកំពូលតារាចម្រៀងដែលជាគណៈកម្មការទាំង3នឹងត្រូវជួបប្អូនៗកុមារដ៏មានសមត្ថភាពយ៉ាងណាខ្លះ? Cambodian Idol Junior រដូវកាលទី2 ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕


 

Share This Post: