PR

នី រតនា, ឈិន ម៉ានិច្ច និង វង្ស ដារ៉ារតនា កំពុងនាំមុខក្នុងកម្មវិធី DUET SONG

BY
Liny Chan
May 14, 2023

កម្មវិធីប្រឡងចម្រៀង Duet Song Festival Cambodia កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។


 
បណ្តាអ្នកគាំទ្រកំពុងតែតាមដានយ៉ាងខ្លាំងចំណោះតារាចម្រៀងដ៏ល្បីទាំង6រូប ដែលមានកូនក្រុមរៀងខ្លួនឡើងប្រកួតដល់វគ្ក Live Show នេះ។
 
តារាចម្រៀងអាជីពដ៏ល្បី នី រតនា, ឈិន ម៉ានិច្ច, វង្ស ដារ៉ារនតា កំពុងតែនាំមុខក្នុងសប្តាហ៍ផ្សាយផ្ទាល់ទី1នេះ ដោយយកឈ្នះលើកូនក្រុមរបស់តារាចម្រៀង ឈីន រតនៈ, គង់ ចំរើន, វី ឌីណែត តាមរយៈការទទួលសារបោះឆ្នោតពីទស្សនិកជន។


 
រង់ចាំមើលទាំងអស់គ្នាថាក្នុងវគ្គ Live Show សប្តាហ៍ទី 2នេះ កូនក្រុមរបស់តារាចម្រៀងរូបណាខ្លះនឹងអាចទទួលសារគាំទ្រឲ្យឆ្លងផុតវគ្គនេះបាន?
 
ចូលរួមទស្សនាដោយសេរី កម្មវិធី Duet Song Festival Cambodia ថ្ងៃអាទិត្យ ម៉ោង 8យប់នេះ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4 ៕

Share This Post: