SEA GAMES

ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជោគជ័យ និងភាពល្បីល្បាញខ្ទរខ្ទារពេញពិភពលោក នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺមិនអាចកាត់ផ្តាច់បាននូវការចូលរួមបង្ហាញផ្ទាំងទស្សនីយភាពនៃពិធីបើក និងពិធីបិទ

BY
srey nuch
May 18, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះខ្លឹមសារ ដោយគូសបញ្ជាក់ថា ភាពជោគជ័យ និងភាពល្បីល្បាញឮសាយខ្ទរខ្ទារពេញពិភពលោក នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺមិនអាចកាត់ផ្តាច់បាននូវការចូលរួមបង្ហាញផ្ទាំងទស្សនីយភាពនៃពិធីបើក និងពិធីបិទ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា៖ «កម្ពុជាពិតជាមានមោទកភាពចំពោះការបង្ហាញទស្សនីយភាពដ៏ស្រស់បំព្រងអស្ចារ្យ និងរស់រវើកប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ហើយទទួលបានការកោតសរសើរ និងទទួលបានកិត្តិនាមល្បីរន្ទឺខ្ទរខ្ទារពាសពេញពិភពលោក។ ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប ខ្ញុំពិតជាសូមកោតសរសើរក្រុមការងារ លោកគ្រូ អ្នកគ្រូ ក្រុមសម្តែង សិល្បករ សិល្បការិនី អត្តពលិក កងកម្លាំង សិស្ស និស្សិត យុវជន យុវនារី កុមារា កុមារី ក្រុមការងារបច្ចេកទេស និងអ្នកដែលបានចូលរួមប្រឹងប្រែងទាំងអស់គ្នាអស់ពីកម្លាំងកាយចិត្ត ហើយបានប្រគល់ថាមពលគ្រប់យ៉ាងជូនដល់ជាតិ មាតុភូមិរបស់យើង ទាំងក្នុងពិធីបើក ទាំងក្នុងពិធីបិទ រួមជាមួយព្រឹត្តិការណ៍អមនានា នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ ដែលទិដ្ឋភាពទាំងអស់នេះ ជាកត្តាលិករដ៏សំខាន់ដែលមិនអាចកាត់ផ្តាច់បាន ក៏ដូចជាជាកត្តាចម្បងមួយដែលនាំឲ្យព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិនេះទទួលបានជោគជ័យយ៉ាងគាប់ប្រសើរក្រៃលែង។»

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា៖ «ប្រជាជនកម្ពុជា និងទូទាំងពិភពលោក បានទទួលស្គាល់ថា ក្រុមសិល្បៈ និងទស្សនីយភាពនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ទាំងពិធីបើក និងទាំងពិធីបិទបានធ្វើឲ្យបេះដូងរបស់ប្រជាជនកម្ពុជាលោតក្នុងចង្វាក់តែមួយ ពោរពេញទៅដោយក្តីស្រឡាញ់ ក្តីរំភើប ស្នាមញញឹម ជាមួយមោទកភាពស្របពេលជាមួយគ្នា។ ស្មារតីនៃភាពជាម្ចាស់ផ្ទះប្រកបដ៏ស្ញប់ស្ញែងទាំងអស់នេះបង្កើតបានជាប្រវត្តិសាស្ត្រថ្មីនៃសម័យកាលដ៏រុងរឿងមួយ ជាមួយការបង្ហាញនូវសក្តានុពល និងថាមពលដ៏អង់អាចរបស់ប្រជាជាតិកម្ពុជា » ៕

ប្រភព៖ Hun Many

Share This Post: