SEA GAMES

កំពូលជើងខ្លាំងគុនខ្មែរកីឡាករ ម៉ានូអែល និង ពេជ្រ សម្បត្តិ នឹងត្រូវប៉ះគ្នាជាមួយកីឡាករមកពីក្រៅប្រទេសនៅល្ងាចនេះ

BY
srey nuch
June 5, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​ បានប្រកាសឱ្យដឹងថា កីឡាករនៅក្លឹប Kun Khmer World Champion ចំនួន ២រូប ដែលសុទ្ធសឹងតែជាកំពូលជើងខ្លាំងគុនខ្មែរ គឺកីឡាករម៉ានូអែល និងពេជ្រ សម្បត្តិ នឹងត្រូវប៉ះគ្នាជាមួយកីឡាករ មកពីក្រៅប្រទេសនៅលើសង្វៀន មរតកគុនខ្មែរ NNP នៅល្ងាចនេះ។

តាមរយៈ គណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ « ជំរាបសួរបងប្អូនជាទីគោរព! ថ្ងៃទី០៥ ខែមិថុនានេះ កីឡាករនៅក្លឹប(Kun Khmer World Champion) របស់យើង ២រូប នឹងធ្វើកាប្រកួតក្នុងកម្មវិធី (មរតកគុនខ្មែរ NNP) ចាប់ពីម៉ោង៦ល្ងាចតទៅ ដូច្នេះសូមបងប្អូនជួយស៊ែរ និងចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាករគុនខ្មែររបស់យើងផង។»

ឧកញ៉ា ស្រី ចាន់ថន បានបន្តទៀតថា៖ «ក្នុងនាមខ្ញុំជាខ្មែរមួយរូប ខ្ញុំបានយកចិត្តទុកដាក់ជាខ្លាំងចំពោះកីឡាករគុនខ្មែររបស់យើងដែលមានបញ្ហាផ្សេងៗកន្លងទៅ ព្រោះខ្ញុំចង់ឃើញគុនខ្មែរយើងរីកចម្រើនទៅកាន់ឆាកអន្តរជាតិក្នុងពេលឆាប់ៗនេះ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរលើកស្ទួយខ្មែរ ខ្មែររួបរួមគ្នា ខ្មែរអាចធ្វើបាន។ ដោយក្ដីគោរព និងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន» ៕

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: