SEA GAMES

CAMSOC ជូនដំណឹងដល់សាធារណជន ដែលចូលរួមពិធីបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម អាចប្រើប្រាស់បណ្ណដូចពេលពិធីបើកបាន

BY
srey nuch
June 6, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិ បានចេញសេចក្ដីប្រកាសដល់សាធារណជនជាតិ-អន្តរជាតិមេត្តាជ្រាបថា សាធារណជនដែលចូលរួមពិធីបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ អាចប្រើបណ្ណដូចកាលពីពិធីបើកជាផ្លូវការបាន។

“ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣” នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋាន ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងន័យនេះ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC សូមគោរពអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សាធារណជនជាតិ-អន្តរជាតិ មកចូលរួមទស្សនា “ពិធីបិទជាផ្លូវការព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២” តាមកាលបរិច្ឆេទ និងទីកន្លែងដូចបានគោរពជម្រាបជូនខាងលើឱ្យបានច្រើនកុះករ។

ចំពោះបណ្ណចូលទស្សនា និងបណ្ណរថយន្ត សូមប្រើប្រាស់ឡើងវិញនូវបណ្ណដែលគណៈកម្មាធិការជាតិបានផ្ដល់ជូនក្នុងពេល ពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងមក និងសូមអញ្ជើញមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោនៅវេលាម៉ោង១៦៖០០នាទីរសៀល ដោយរក្សាទីតាំង កន្លែងអង្គុយដូចដែលមានកំណត់ក្នុងបណ្ណទស្សនារួចហើយ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សាធារណជនជាតិ-អន្តរជាតិ មេត្តាជ្រាប និងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ដោយក្តីអនុគ្រោះ ៕

ប្រភព៖ Cambodia 2023

Share This Post: