សិល្បៈ

លោក ឯម រៀម សូមទោសចំពោះកំហុសឆ្គង ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ សង្គមជាតិ ក្រោយចែករំលែករូបភាពមិនសមរម្យរបស់ខ្លួនក្នុងបណ្ដាញសង្គម

BY
srey nuch
June 9, 2023

រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុក នូវរូបភាពបែបអាក្រាតកាយ ស៊ិចស៊ី របស់លោក​ ឯម រៀម បង្ហោះក្នុង Story ហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរនោះ ក្រសួងវប្បធម៌ បានចេញសេចក្ដីជូនដំណឹងឱ្យលោក ឯម រៀម លុបរូបភាពនោះចេញពីបណ្តាញផ្សព្វផ្សាយសង្គមជាបន្ទាន់កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់លោក ឯម រៀម បានធ្វើការលុបរូបភាពរបស់ខ្លួនចេញពីបណ្ដាញសង្គម និងធ្វើការសូមទោស ចំពោះកំហុសឆ្គងនៃការចែករំលែករូបភាពនេះ។ យោងតាមខ្លឹមសារសំណេរ លោក ឯម រៀម បានសរសេររៀបរាប់ថា៖ «សូមគោរពនិងទទួលបាន ហើយខ្ញុំបាទ EM RIEM បានលុបចោលហើយ។ តាមពិតជារូបភាពដែល Edit តាម App ឈ្មោះថា ToonMe ហើយខ្ញុំបាទផុសក្នុង Story FB គ្រាន់តែចង់ចែករំលែកពី App សម្រាប់ Edit រូបភាព before និង after ដែលមានបងប្អូនជាច្រើនចង់បានរាងរបស់គាត់ទៅជាមានសាច់ដុំធំៗ ដោយមិនមានចេតនាអ្វីទេ…ដូចនេះហើយសូមអភ័យទោស និងសូមទោស ចំពោះកំហុសឆ្គងនៃការចែករំលែករូបភាពនេះ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់កម្ពុជា៕ »

ប្រភព៖ EM Riem

Share This Post: