សិល្បៈ

ខ្លាំងមិនធម្មតា! បេក្ខជន ឈិត សុវណ្ណនិមិត្ត ចូលប្រលងចម្រៀង The Voice Cambodia បង្ហាញទេពកោសល្យពេញខ្លួន កំពុងផ្ទុះការចាប់អារម្មណ៍

BY
srey nuch
June 12, 2023

រាជធានីភ្នំពេញ៖ មហាជនពិតជាធ្លាប់បានស្គាល់រួចទៅហើយ បេក្ខជន ឈិត សុវណ្ណនិមិត្ត ហៅ តីងតុង ដែលជាតារាចម្រៀង ​សម្តែង និង​អ្នក​និពន្ធ​ទំនុក​ច្រៀង បានសម្រេចចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ វគ្គ Blind Auditions សប្តាហ៍ទី២ កាលពីយប់មិញនេះ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងបណ្ដាញសង្គម។

បេក្ខជន ឈិត សុវណ្ណនិមិត្ត អាយុ ២៩ឆ្នាំ មកពីរាជធានីភ្នំពេញ បកស្រាយបទចម្រៀង «សុំពេលឈឺចាប់មួយគ្រា» បានយ៉ាងពីរោះ រណ្ដំ ធ្វើឱ្យគណៈកម្មការគោះយកទាំង ៤ តែម្ដង។ បន្ទាប់ពីបកស្រាយរួចបេក្ខជនរូបនេះ ក៏បានបង្ហាញពីទេពកោសល្យរបស់ខ្លួន ទៅឱ្យគណៈកម្មការបានឃើញផងដែរ ដោយការបង្ហាញសមត្ថភាពច្រៀមហោរី និងភ្លេងការ ធ្វើឱ្យគណៈកម្មការសរសើរមិនដាច់ពីមាត់ ទៅលើសមត្ថភាពយ៉ាងពិនប្រសប់របស់បេក្ខជនរូបនេះ។ តើបេក្ខជន ឈិត សុវណ្ណនិមិត្ត ជ្រើសរើង Coach រូបណា ធ្វើជាគ្រូបង្វឹករបស់ខ្លួន ដើម្បីឈានជើងក្លាយបេក្ខជនឆ្នើម នៅវគ្គបន្តទៀត? សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: