សិល្បៈ

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ទ្រាំលែងបាន ដាក់ចំៗទៅកាន់ម្ចាស់គណនីហ្វេសប៊ុកមួយ បន្ទាប់ពីប្រើពាក្យមិនសមរម្យលើគណៈកម្មការបែបនេះ

BY
srey nuch
June 13, 2023

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះវីដេអូចម្រៀងមួយពេញបណ្ដាញសង្គមហ្វេសប៊ុក ម្ចាស់Cover បទ How About Now កញ្ញា សុខុម រចនា​ ចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ កំពុងផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន។

ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកមួយដែលឈ្មោះថា «Sakara FC» បាន​ធ្វើការ​ចែករំលែក​វី​ដេ​អូ​នៃ​កម្មវិធី The Voice Cambodia ដោយបានសរសេរពាក្យមិនសមរម្យទៅឱ្យគណៈកម្មការទាំង៤ថា៖ «​ច្រៀង​ឡូយ និង​ពីរោះ​ជាង អា Coach បួន​ក្បាល​​នឹង​ទៀត​»

បន្ទាប់ពីឃើញបែបនេះ តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ទ្រាំលែងបាន និងឆ្លើយតបទៅកាន់ម្ចាស់គណនីហ្វេសប៊ុក «Sakara FC» តាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់លោក យ៉ាងដូច្នេះវិញថា៖ « សម្តីសរជាតិ មាយាទសរពូជន៍ » នេះជាសុភាសិតខ្មែរដែលចាស់ទុំតែងអប់រំកូនចៅគ្រប់គ្នា។ ពាក្យតិទានស្ថាបនា ខុស ពីការប្រមាថមើលងាយ។ តើឆ្លុះបញ្ចាំងអ្វីពីខ្លួនអ្នកវិញ? អ្នកចង់បង្ហាញថាពួកខ្ញុំអន់ ឬ ឆ្លុះបញ្ចាំងពីកំរឹតវប្បធម៌ សុជីវធម៌ ចំណេះដឹងរបស់អ្នកអន់? ច្រៀងអន់ អាចរៀនច្រៀងបាន អាចចំណាយពេលហ្វឹកហាត់បង្កើនសមត្ថភាពបាន តែបើឈ្លើយ អត់សុជីវធម៌ហើយគឺសណ្តាន ហើយអាចពិបាកត្រង់ត្រូវទៅអង្គុយរៀនមុខវិជ្ជាសុភាវធម៌ជាមួយក្មេងៗអាយុស្របាលកូនខ្លួនឯងម្តងទៀតឬយ៉ាងណា? ប្រើសម្តីបែបនេះទើបអាចសាងមោទកភាពដល់ខ្លួនឯង និងដល់ប្រពន្ធកូន? ប្រើភាសារបែបនេះទើបអួតគេថាសមជាមនុស្សចេះដឹង? គេមើលមកថាឡូយ ? បង្ហាញពីគុណតម្លៃ និង កិត្តិយសរបស់ខ្លួនឯង?

តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បានបន្តទៀតថា៖ «ពាក្យ ក្បាល គេប្រើជាមួយសត្វ ចឹងបើអ្នកចង់ទុកពួកខ្ញុំជាសត្វ អ្នកក៏ត្រូវប្រៀបធៀបពីខ្លួនអ្នកផ្ទាល់ជាមួយពួកខ្ញ្ញុំជាមុនសិនដូចគ្នា ពួកខ្ញុំមានសមត្ថភាពធ្វើអ្វីបានខ្លះ ? អ្នកអាចធ្វើអីបានខ្លះ? គុណតម្លៃរបស់មនុស្សគេវាស់វែងលើ ចំណេះដឹង សមត្ថភាព និង លទ្ធផលដែលធ្វើបាន ។ តិចចុងក្រោយតូចចិត្ត មិនហ៊ានទទួលការពិត ។ តិចចេះតែមើលងាយគេ អត់ចេះមើលពីខ្លួនឯង ក្លាហានតែមើលពីគេ មិនក្លាហានមើលពីការពិតរបស់ខ្លួនឯង ។ បើសម្តីអត់សុជីវធម៌ចឹង តើមានសមត្ថភាពអប់រំកូនអោយធ្វើជាកូនល្អ ជាបុគ្គលល្អក្នុងសង្គមបានទេ? #នេះជាគំរូដ៏អាក្រក់បំផុត» ៕

ប្រភព៖ Nop Bayyareth

Share This Post: