សិល្បៈ

បេក្ខនារីជើងខ្លាំង គឺម សុវណ្ណ ច្រៀងមួយបទនេះអង្រួនចិត្ត Coach ឱក សុគន្ធកញ្ញា រហូតចុចជូនប៊ូតុង BLOCKED ដល់ Coach មួយទៀត

BY
srey nuch
June 26, 2023

រាជធានីភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ដែលកំពុងផ្ទុះការគាំទ្រជាខ្លាំង និងមានអ្នកទស្សនាក្នុង live ផេកផ្លូវការរបស់កម្មវិធីរាប់ម៉ឺននាក់នោះ ដោយមានបេក្ខនារីជើងខ្លាំងម្នាក់ឈ្មោះ គឺម សុវណ្ណ បកស្រាយបទ «I Will Always Love You » រហូតអង្រួនចិត្ត Coach ឱក សុគន្ធកញ្ញា គោះប៊ូតុង BLOCKED ដល់​ Coach ឆន សុវណ្ណារាជ ផ្ទុះសំណើចពេញស្ទូឌីយូតែម្ដងកាលពីយប់មិញនេះ។

បេក្ខនារី គឺម សុវណ្ណ អាយុ ២៦ឆ្នាំ រស់នៅភ្នំពេញ មកពីគ្រួសារត្រកូលអ្នកសិល្បៈ បានសម្រេចចិត្តចូលខ្លួនប្រឡងចម្រៀង The Voice Cambodia ដោយលើកយកបទចម្រៀងជាភាសាបរទេស «I Will Always Love You » ម្ចាស់បទ Whitney Houston ដែលជាស្តេចចម្រៀង យកមកប្រកួត ដើម្បីទាញចិត្ត Coach ឱ្យគោះប៊ូតុងធ្វើជាកូនក្រុម ឈានជើងទៅដណ្ដើមពានរង្វាន់ក្នុងរដូវកាលទី៣នេះ។

បេក្ខនារី គឺម សុវណ្ណ លើកយកបទចម្រៀងមួយបទនេះ យកមកច្រៀងគឺសមត្ថភាពខ្លាំងមិនធម្មតាមែន ទាំងទឹកដមសំឡេង និងភាពក្លាហាន ហ៊ានលើកយកបទចម្រៀងប្រភេទនេះ យកមកប្រកួត ហើយធ្វើបានយ៉ាងល្អថែមទៀត ដែលនេះធ្វើឱ្យ Coach ឱក សុគន្ធកញ្ញា មើលឃើញពីសមត្ថភាព ចង់បាន គឺម សុវណ្ណ មកធ្វើជាកូនក្រុមរបស់ខ្លួនខ្លាំង រហូតចុច BLOCKED Coach ឆន សុវណ្ណារាជ ចោលតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ Coach ឱក សុគន្ធកញ្ញា បានធ្វើកាយវិការក្រមិចក្រមើម ដាក់ Coach ឆន សុវណ្ណារាជ ឡើង Cute ធ្វើឱ្យអ្នកកំពុងអង្គុយទស្សនាក្នុងស្ទូឌីយ៉ូ ក្នាញ់ និងទប់សំណើចមិនជាប់៕ ចង់ដឹងថា បេក្ខនារី គឺម សុវណ្ណ ដែលមានសមត្ថភាពខ្លាំងអស្ចារ្យ នឹងជ្រើសរើស Coach រូបណាធ្វើជាគ្រូបង្វឹក សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: